សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបោះឆ្នោតជ្រើសរើសគ្រូជម្រើសជាតិ

នូ មករា February 3, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានចំណាយពេលមួយព្រឹកធ្វើការបោះឆ្នោតជ្រើសរើសគ្រូបង្វឹកជម្រើសជាតិសម្រាប់ឆ្នាំ២០១៧នេះ ហើយការបោះឆ្នោតដោយបើកទូលាយឲ្យគ្រូបង្វឹកទាំងអស់ដែលយល់ថាខ្លួនមានពេលវេលាគ្រប់គ្រាន់មានសមត្ថភាពគ្រប់គ្រាន់នោះអាចចូលមកឈរឈ្មោះបាន ។មានគ្រូបង្វឹកទាំងស្រករមុនទាំងស្រករក្រោយចំនួន១៤រូបបានមកឈរឈ្មោះប្រជែងយកតំណែងជាគ្រូបង្វឹក និងគ្រូជំនួយជម្រើសជាតិសម្រាប់ឆ្នាំនេះ ។ ការបោះឆ្នោតចែកចេញជា ២ ដំណាក់កាលដោយដំណាក់កាលទី១ក្នុងចំណោម១៤នាក់បោះយក៥នាក់ហើយបន្ទាប់ពីបាន៥ ។អ្នកតំនាក់កាលទី ១មានគ្រូបង្វឹក៦រូបបានជាប់ឆ្នោតដោយសារតែមានមនុស្សរូបបានទទួលការគាំទ្រស្មើគ្នា ។លោកវ៉ែន សុផលដែលជាគ្រូបង្វឹកជម្រើសជាតិឆ្នាំចាស់នោះបានទទួលការគាំទ្រ១៣សម្លេងលោកហ៊ិន សៃហេងបាន១០សម្លេង លោកលោកម៉ែន យូហាក់ និងលោកម៉ាក់ សុខនបាន៩សម្លេងស្មើគ្នាលោកជ័យ ណារ៉ា និងលោកណន រិទ្ធបានទទួលការគាំទ្រ៦សម្លេងស្មើគ្នា ។ ទោះជាយ៉ាងណាក៏លោកវ៉ែន សុផល និង លោកហ៊ិន សៃហេងបានឈ្នះឆ្នោតជាប់ជាគ្រូបង្វឹកជម្រើសជាតិសម្រាប់ឆ្នាំ២០១៧នេះ ។ ចំពោះកីឡាករប្រដាល់ដែលត្រូវជ្រើសរើសចូលក្រុមជម្រើសជាតិវិញនោះក្រសួងអប់រំយុវជន និង កីឡាបានអនុញ្ញាតឲ្យជ្រើសរើស៦រូប ។ កីឡាករ៦រូបដែលជ្រើសរើសបាននោះមានអម ខេមប្រភេទទម្ងន់៤៩គីឡូក្រាម, សាន តុលាទម្ងន់៥២គីឡូក្រាម, ណាត សៀកវិនទម្ងន់៥៦គីឡូក្រាម, សួន សាម៉ៃទម្ងន់៦៤គីឡូក្រាម, អុង ភារាក់ទម្ងន់៨១គីឡូក្រាម និង វី សុភ័ស្សទម្ងន់៦១គីឡូក្រាម ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត