NOCC រៀបចំព្រឹត្តិការណ៍រត់ប្រណាំងនាថ្ងៃទី១២ កុម្ភៈ ដើម្បីប្រមូលថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា

នូ មករា February 3, 2017


ភ្នំពេញ៖ ដើម្បីអបអរថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ និងជំរុញឲ្យយុវជនឲ្យចូលរួមលេងកីឡាឱ្យបានច្រើនថែមទៀតនោះគណៈកម្មការស្រ្តីនិងកីឡាសហការជាមួយនឹងគណៈកម្មាធកាជាតិអូឡាំពិកកម្ពុជា NOCC បានរៀបចំការប្រកួតរត់ប្រណាំងបែបកម្សាន្ត៣គីឡូ, ៥គីឡូ និងដើរចងជើង ជាគូចម្ងាយ ២០០ម៉ែត្រ ផងដែរ។ ព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៦:០០នាទីព្រឹកនៅបរិវេណនៃមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រ គឺមុនពិធីបុណ្យនៃក្ដីស្រឡាញ់២ថ្ងៃ ។បើតាមគណៈកម្មការរៀបចំការប្រកួតនេះបានឱ្យដឹងថា ដើម្បីបំផុសសកម្មភាពស្ដ្រីឲ្យចូលរួមលេងកីឡាកាន់តែច្រើនឡើងៗមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នាពេលខាងមុខ ឆ្នាំនេះគណៈកម្មការបច្ចេកទេស បានត្រៀមរៀបចំកម្មវិធីរត់ប្រណាំង និងល្បែងកម្សាន្ដជាច្រើន សម្រាប់ផ្ដល់ឱកាសឲ្យស្ដ្រីបានចូលរួម ជាពិសេសគឺវិញ្ញាសារត់ប្រណាំងជើង៣ តែម្ដង ។ ជាមួយគ្នានេះផងដែរ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺមិនមែនជាការរៀបចំឡើងដើម្បីអបអរថ្ងៃ Valentine’s Day នោះទេគឺយើងធ្វើដើម្បីអបអរថ្ងៃនៃសេចក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព និងការបំផុតឲ្យស្ដ្រីចូលរួមលេងកីឡា ។ ម្យ៉ាងវិញទៀតគឺដើម្បីនាំយុវវ័យឲ្យលេងកីឡា ចៀសវាងការយកថ្ងៃទី១៤ កុម្ភៈ នោះទៅធ្វើអ្វីក្បត់នឹងប្រពៃណីដែលជាការយល់ខុសរបស់យុវវ័យមួយចំនួន នាពេលបច្ចុប្បន្ន ថាជាថ្ងៃបុណ្យសង្សារទៅវិញ» ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះឈ្មោះចូលរួមប្រកួតរត់កម្សាន្តនេះ គឺបង់ថ្លៃតែម្នាក់ ៣ដុល្លារប៉ុណ្ណោះ ហើយថវិការទាំងនេះនឹងយកទៅឧបត្តម្ភដល់មន្ទីពេទ្យគន្ធបុប្ឋាទាំងអស់៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត