EPL: កាលវិភាគប្រកួតសប្តាហ៍ទី ២៤

នូ មករា February 3, 2017


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ២៤។

សម្រាប់ការប្រកួតសប្តាហ៍នេះលោកអ្នកនឹងបានកំសាន្តអារម្មណ៍ជាមួយនឹងការប្រកួតគូតពិសេសៗជាច្រើន ដែលក្នុងនោះក្លឹបកាំភ្លើងធំ Arsenal និងជួបប្រកួតជាមួយក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបតោខៀវ Chelsea នៅវេលាម៉ោង ១៩:៣០ នាទីយប់ថ្ងៃសៅរ៍នេះ។​ ការប្រកួតនេះអាចនិយាយបានជាការប្រកួតដ៏សំខាន់ចំពោះក្លឹបទាំងពីរខណៈក្លឹប Chelsea ត្រូវការឈ្នះដើម្បីរក្សាគន្លាតពិន្ទុនៅកំពូលតារាង ស្របពេលដែលក្លឹប Arsenal ក៏ត្រូវការឈ្នះដូចគ្នាដើម្បីកាត់បន្ថយគន្លាតពិន្ទុព្រមទាំងបន្តក្តីសង្ឃឹមក្នុងការដណ្តើមយកពាននៅរដូវកាលនេះ។

រីឯការប្រកួតដែលគួរឲ្យចាប់អារម្មណ៍ប្រចាំសប្តាហ៍នេះមួយគូរទៀតគឺក្លឹប Manchester United នឹងត្រូវជួបប្រកួតជាមួយក្លឹប Leicester City ក្នុងការប្រកួតនៅវេលាម៉ោង ២៣:០០។ ស្របពេលដែលក្លឹប Liverpool នឹងត្រូវជួបប្រកួតជាមួយក្លឹប Hull City ក្នុងការប្រកួតនាសប្តាហ៍នេះផងដែរ។

ចំណែកឯក្លឹប Manchester City នឹងត្រូវជួបប្រកួតជាមួយក្លឹប Swansea ក្នុងការប្រកួតសប្តាហ៍នេះនៅវេលាម៉ោង ២០:៣០ ខណៈក្លឹប Tottenham នឹងត្រូវជួបជាមួយក្លឹប Middlesbrough នៅវេលាម៉ោង ០០:៣០ ថ្ងៃទី ០៥  កុម្ភៈផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ២៤៕

អត្ថបទ៖ រិទ្ធី

មតិយោបល់