អតីតខ្សែបម្រើក្លឹប តោខៀវ Chelsea ⁣⁣⁣និងជម្រើសជាតិ អង់គ្លេស Frank Lampard បានចូលនិវត្តន៍ហើយ

នូ មករា February 3, 2017


អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប តោខៀវ Chelsea ⁣⁣⁣និងជម្រើសជាតិ អង់គ្លេស Frank Lampard បានប្រកាសចូលនិវត្តន៍ហើយបន្ទាប់ពីប្រកបអាជីពបាល់ទាត់អស់រយៈពេល ២១​ ឆ្នាំ។

កីឡាករវ័យ ៣៨ ឆ្នាំរូបនេះបានចំណាយពេលនៅជាមួយក្លឹប New York City ក្នុងការប្រកួត Major League Soccer នៅសហរដ្ឋអាម៉េរិគ កាលពីឆ្នាំមុន ហើយក៏បានប្រកាសចូលនិវត្តន៍តាមបណ្តាញសង្គមកាលពីម្សិលមិញនេះ។

កីឡាករ Lampard បានបង្ហាញខ្លួនឲ្យក្លឹបតោខៀវ Chelsea ចំនួន ៦៤៩ ប្រកួតព្រមទាំងបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន ១០៦ ប្រកួតផងដែរ។

កីឡាកររូបនេះបានប្រាប់ថា៖ “ស្របពេលដែលខ្ញុំទទួលបានសំណើរជាច្រើនក្នុងនាមជាកីឡាករនៅវ័យ ៣៨ ឆ្នាំ ខ្ញុំមានអារម្មណ៍ថាឥលូវនេះខ្ញុំគួរតែចាប់ផ្តើមជីវិតថ្មីមួយទៀតហើយ។”

“ខ្ញុំពិតជាអរគុណសម្រាប់សហព័ទ្ធបាល់ទាត់ដែលបានផ្តល់ឱកាសឲ្យខ្ញុំសិក្សាពីការបង្វឹងកីឡាករ ហើយខ្ញុំនឹងខិតខំព្យាយាមក្តាប់ឱកាសនេះឲ្យបានល្អ។”

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះឈ្នះពានធំៗ ចំនួន ១១ ដែលក្នុងនោះមានពាន Premier League ៣ ដង និង Champions League នៅឆ្នាំ ២០១២ ក្រៅពីនោះកីឡាករ Lampard ក៏ឈ្នះពាន FA Cups ៤ ដង , League Cups ២ ដង និងពាន Europa League ផងដែរ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត