ប៉ូលិស ណាត់អាស៊ីអឺរ៉ុប ប្រកួតកម្ដៅសាច់ដុំនៅទីលានឃុំវិហារសួគ៌

នូ មករា February 3, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នៅវេលាម៉ោង ៣រសៀលថ្ងៃទី០៤ ខែកុម្ភៈស្អែកនេះ នឹងធ្វើការប្រកួតមិត្តភាពលក្ខណៈកម្ដៅសាច់ដុំ នៅលើទីលាន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដើម្បីជាការត្រៀមបើករដូវកាលថ្មីនៃពាន Hun Sen Cup និងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ ។ ជាការត្រៀមខ្លួនរដូវកាលថ្មីនេះ គេពុំសូវឃើញក្រុមប៉ូលិស មានសកម្មភាពប្រកួតច្រើន ដូចក្លឹបធំៗ ដូចជាក្រសួងការពារជាតិ, បឹងកេតអង្គរ, ភ្នំពេញក្រោន ឬព្រះខ័នរាជស្វាយរៀងជាដើមនោះទេ ។ ចំណែកព័ត៌មានដោះដូរកីឡាករ ក៏ពុំសូវមានដែរ ខណៈកាលពីរដូវកាលមុនក្រុមនេះ ឈរចំណាត់ថ្នាក់លេខ៧ នៃលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ ១៨ប្រកួត ឈ្នះ៤ ស្មើ៥ និងចាញ់៩ មាន ១៧ពិន្ទុ ។

ដោយឡែកអាស៊ីអឺរ៉ុប បានឆ្លងកាត់ការប្រកួតមិត្តភាពមួយចំនួនមកហើយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអនុគ្រោះឲ្យក្រុមនេះចូលរួមប្រកួតលីគកម្ពុជា រដូវកាលថ្មី គ្រាដែលឈ្មោះអាស៊ីអឺរ៉ុប ត្រូវកាត់ទៅលេងលីគលំដាប់ទី២ វិញ បន្ទាប់ពីកាលពីរដូវកាលមុនឈរចំណាត់ថ្នាក់បាតតារាងលេខ១០នោះ ។ សម្រាប់ជំនួបជាមួយប៉ូលិសស្អែកនេះ ក៏មានការធ្វើតេស្ដកីឡាករមួយចំនួន ដើម្បីពង្រឹងក្រុមបន្ថែមផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត