Asia Pre-Season៖ លទ្ធផលបើកឆាក និងកម្មវិធីប្រកួតថ្ងៃនេះ

នូ មករា February 2, 2017


ភ្នំពេញ៖ សម្រាប់លទ្ធផលឆាកការប្រកួតពានរង្វាន់មិត្តភាពក្លឹបអាស៊ី Asian Club Pre-Season Championship 2017 ក្រុមម្ចាស់ទឹកដីកម្ពុជា ២ក្រុម គឺក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ សុទ្ធតែរកបាន ៣ពិន្ទុរៀងៗខ្លួន ក្រោយយកឈ្នះក្រុមមកពីម៉ាឡេស៊ី និងសិងង្ហបុរី នៅលើទីលានពហុកីឡដ្ឋានជាតិម្សិលមិញ ។ ក្រុមក្រសួងការពារជាតិ បានវាយបកយកឈ្នះក្រុម Warriors មកពីសិង្ហបុរី ដោយលទ្ធផល ២-១ ។ ការប្រកួតនេះក្រុមភ្ញៀវ ជាអ្នកបំបែកពង់មាន់នាំមុខមុន ១គ្រាប់ បន្ទាប់មកទើបក្រុមក្រសួងការពារជាតិ វាយបកតាមស្មើ និងយកឈ្នះវិញចំនួន ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករកូរ៉េខាងជើង Ri Hyok-chol នៅនាទីទី៣៨ និងកីឡាករ Kim Kyong-hun នៅនាទីទី៨៧ ។ រីឯក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Petaling Jaya Rangers មកពីលីគកំពូលម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ។ ៣គ្រាប់បាល់របស់ព្រះខ័នរាជស្វាយរៀង គឺធ្វើសម្រេចដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ា Moneka Obi ចំនួន ២គ្រាប់នៅនាទីទី៣៨ និងនាទីទី៧១ និងកីឡាករ សារ៉េត គ្រីយ៉ា មុននឹងកីឡាករក្រុមម៉ាឡេស៊ីវាយបកបាន ១គ្រាប់នៅចុងម៉ោង ។ដោយឡែកចំពោះកម្មវិធីប្រកួតល្ងាចនេះវិញ រួមមានក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួប Warrors នៅម៉ោងវេលាម៉ោង ៤ល្ងាច និងក្រុមក្រសួងការពារជាតិ ជួបក្រុម Petaling Jaya Rangers នាវេលាម៉ោង ៧យប់នេះ ខណៈការប្រកួតធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត