២ គូចុងក្រោយក្នុងវគ្គវិលជុំជម្រុះខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៨គីឡូក្រាមចុងសប្តាហ៍នេះ

នូ មករា February 1, 2017


ភ្នំពេញ៖ សម្រាប់ការប្រកួតវគ្គវិលជុំជម្រុះខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៨គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី៤ ខែកុម្ភៈនេះគឺជាការប្រកួតចុងក្រោយរបស់ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សហើយមុនពេលហាលអាវ ដោយត្រូវជួបជាមួយអ្នកប្រដាល់ថៃ Sang Yout ដែលនេះក៏ទំនងជាការប្រកួតចុងក្រោយរបស់អ្នកប្រដាល់ថៃរូបនេះដែរ ព្រោះអ្នកប្រដាល់ទាំង ២ រូបនេះ ៣ ប្រកួតរបស់គេចាញ់២ប្រកួត និងឈ្នះមួយប្រកួតដូចគ្នា ។ កីឡាករ ឆាយរិទ្ធី គឹជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរតែការប្រកួតប៉ុន្មានប្រកួតរបស់គេហាក់ដូចជាមិនមានសំណាងល្អសោះពោលគឺជួបចាញ់ច្រើនជាងឈ្នះ ។ គេមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៧ដង ចាញ់១៦ដង ស្មើពិន្ទុ ១ ដង ។ ចំពោះការប្រកួតចុងក្រោយនេះប្រសិនបើគេឈ្នះក៏មិនមានឱកាសដើម្បីឡើងប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។ ចំពោះ Sang Youtវិញគេក៏ជាអ្នកប្រដាល់ដែលមិនអន់នោះដែរ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៦០ដង ចាញ់១៣ដង និង ស្មើពិន្ទុ ២ ដង ។ ចាំមើលការប្រកួតចុងក្រោយនេះនរណាឈ្នះ ?មួយគូទៀតនោះគឺ រឿង សោភ័ណ្ឌ របស់ក្លិបម្កុដរាជសីហ៍ក៏ត្រូវប្រកួតចុងក្រោយជាមួយអ្នកប្រដាល់ឡាវឈ្មោះ Thav Oulan ដែរ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ៣ ប្រកួតឈ្នះ ២ ប្រកួតចាញ់ ១ ប្រកួតដូចគ្នា ។ ការប្រកួតរវាងអ្នកប្រដាល់ទាំង ២ រូបនេះពិតជាតឹងតែងមិនខានឡើយហើយអ្នកចាញ់ និងអ្នកឈ្នះនឹងទ្រមខ្លួនដូចគ្នាមិនខានឡើយ ។ សោភ័ណ្ឌអាចនឹងមានឱកាសប្រើកណ្ដាប់ដៃឆ្វេងដើម្បីផ្ដួល Thav Oulan បានតែអ្នកប្រដាល់ឡាវរូបនេះនឹងលំបាកផ្ដួលសោភ័ណ្ឌហើយតែគេក៏មានឱកាសដើម្បីឈ្នះសោភ័ណ្ឌដែរ ។ សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន១៤៤ដង ឈ្នះ១២៧ដងចាញ់១៥ ដង និង ស្មើពិន្ទុ២ ដង ។ ចំពោះ Thav Oulan វិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១១ ដង ។ ចាំមើលនរណាឈ្នះនរណាចាញ់ ?

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត