លោក ហ៊ុន ម៉ានី ដឹកនាំសាងសង់ទីលានបាល់ទាត់ស្តង់ដានៅខេត្តកំពង់ស្ពឺដើម្បីបង្កើនកីឡាករឆ្នើមៗថែមទៀត

នូ មករា February 1, 2017


កំពង់ស្ពឺ៖ ទីលានបាល់ទាត់ស្ដង់ដាមួយដែលអាចផ្ទុកអ្នកទស្សនាបានប្រមា ៣ទៅ៤ពាន់នាក់នោះ គ្រោងនឹងចាប់ផ្ដើមសាងសង់នាពេលឆាប់ៗខាងមុខនេះហើយក្នុងទឹកដីខេត្តកំពង់ស្ពឺ ខណៈដែលខ្ទង់ចំណាយមានទំហំជាង១លានដុល្លារដែលបានទទួលការឧបត្តម្ភពីក្រុមហ៊ុនឯកជននានា ។ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានថ្លែងក្រោយចប់ការប្រកួត Soccer League ឆ្នាំ ២០១៦-២០១៧ កាលពីពេលថ្មីៗកន្លងទៅនេះថា ការកសាងទីលានបាល់ទាត់នេះមិនមែនជាថវិកាគម្រោងរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនោះទេតែគឺជាការទឹកប្រាក់ដែលលោកបានគៀងគរសុំពីក្រុមហ៊ុនឯកជនដើម្បីដំណើរការសាងសង់ទីលាននេះឡើងក្នុងគោលបំណងចង់ធ្វើឲ្យវិស័យកីឡាបាល់ទាត់នៅខេត្តកំពង់ស្ពឺមានការរីកចំរើន និងមានកីឡាករខ្លាំងៗល្បីឈ្មោះជាច្រើននាក់បន្ថែមទៀតដូចជាកីឡាករចាន់ វឌ្ឍនាកា និងប្រាក់ មុន្នីឧត្តម ចេញពីខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺទទួលបានទីលានបាល់ទាត់ខ្នាតតូចហ្វូតសាលចំនួន ៣រួចមកហើយពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាក្នុងការជំរុញឲ្យយុវជនចូលរួមលេងកីឡាព្រោះខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលម្បូរដោយធនធានមនុស្សពោរពេញសមត្ថភាពប្រកួតប្រជែងគ្រប់វិស័យ មិនថាតែកីឡាបាល់ទាត់នោះទេ ។លោកបានបន្តថា ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់នៅខេត្តកំពង់ស្ពឺឲ្យមានការរីកចម្រើនដែលអាចប្រកួតប្រជែងបានជាមួយក្រុមខ្លាំងៗដទៃទៀតបាននោះ លោកនឹងស្នើសុំគ្រូបង្វឹកបង្គោលមកពីរាជធានីភ្នំពេញសម្រាប់ការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់ដល់យុវជនខេត្តកំពង់ស្ពឺ ឲ្យមានសមត្ថភាពពេញលេញក្លាហានក្លាយជាកីឡាករអាជីពត្រៀមប្រកួតប្រជែងពានរង្វាន់ក្នុងស្រុកដូចជាពានរង្វាន់សម្តេចតេជោហ៊ុន សែនជាដើម៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត