AFC Cup៖ បឹងកេត ទប់ស្មើ Lao Toyota ១-១ ទោះមានកីឡាករត្រឹម ៩នាក់លើទីលាន

នូ មករា January 31, 2017


ភ្នំពេញ៖ ជំនួបជើងទី១ នៃវគ្គ Play-Off ពានរង្វាន់ AFC Cup 2017 លើទឹកដីកម្ពុជាបានបញ្ចប់ហើយ ដោយក្រុមបឹងកេតអង្គរ បានទប់ទល់ស្មើក្រុមភ្ញៀវ Lao Toyota FC ដោយលទ្ធផល ១-១ គ្រាដែលក្រុមម្ចាស់ផ្ទះមានកីឡាករលើទីលានត្រឹមតែ ៩នាក់ប៉ុណ្ណោះ បន្ទាប់ពីកីឡាករ ២រូបទទួលបានកាតក្រហមនៅតង់ទី១ ។

ការប្រកួតនេះ បឹងកេតធ្វើបានយ៉ាងល្អនៅដើមតង់ទី១ ដោយមានឱកាសរកគ្រាប់បាល់ជាច្រើន តែធ្វើបានសម្រេច ១គ្រាប់ប៉ុណ្ណោះ ដោយប្រធានក្រុម ឃួន ឡាបូរ៉ាវី នៅនាទីទី១៧ ប៉ុន្ដែ ៦នាទីក្រោយមកកីឡាករ Sayoulasouk បានជួយក្រុម Lao Toyota វាយបកតាមស្មើវិញ ។ តែគួរឲ្យស្ដាយរយៈពេល ១៥នាទីចុងតង់ទី១ កីឡាករម្ចាស់ផ្ទះ ២រូប បានទទួលកាតក្រហម គឺអ្នកចាំទី ស៊ូ យ៉ាទី និងខ្សែការពារ សុខ សុវណ្ណរិទ្ធី ។

សម្រាប់ការបាត់បង់សមាជិកដល់ទៅ ២នាក់បានធ្វើឲ្យបឹងកេតមានភាពតានតឹងជាខ្លាំង នៅក្នុងការការពារការវាយសម្រុកពីក្រុម Lao Toyota FC ប៉ុន្ដែទោះបីក្រុមម្ចាស់ផ្ទះមានសមាជិកត្រឹម ៩នាក់ក្ដី ក៏ក្រុមជើងខ្លាំងមកពីឡាវនេះ មិនអាចបំបែកពង់មានបន្ដបានដែរ ហើយលទ្ធផល ១-១ បានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។ ដូច្នេះវារឹតតែធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍បន្ថែមទៀត សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ នៅលើទឹកដីឡាវ នាថ្ងៃទី០៧ ខែកុម្ភៈសប្ដាហ៍ក្រោយនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត