កីឡាចំនួន ២៨ប្រភេទនឹងត្រូវប្រមូលផ្ដុំនៅឆ្នាំនេះ

នូ មករា January 31, 2017


ភ្នំពេញ៖ លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបាននិយាយឲ្យដឹងថាសម្រាប់ឆ្នាំ២០១៧នេះការប្រមូលផ្ដុំកីឡាជម្រើសជាតិគឺមានចំនួន ២៨ប្រភេទកីឡាដោយមានកីឡាករសរុបចំនួន ២២៦នាក់ កីឡាការិនីចំនួន៦២នាក់ គ្រូបង្វឹក និងគ្រូជំនួយចំនួន ៦៥នាក់ និងមានអនុរក្សចំនួន ២១នាក់សរុបទាំងអស់មានចំនួន ៣៧៤នាក់ ។ លោកបានចាត់ទុកថានេះជាការប្រមូលផ្ដុំដែលមានទ្រង់ទ្រាយធំជាងរាល់ឆ្នាំ ។ប្រភេទកីឡាដែលប្រមូលផ្ដុំនេះចែកចេញជា ៣ ប្រភេទគឺប្រភេទកីឡាមានសក្ដានុពលដែលមានកីឡាចំនួន ៥ប្រភេទគឺប្រភេទកីឡាប៉េតង់ដែលមានក្រុមឈុតធំកីឡាករ១២រូប និង កីឡាការិនី១២រូប ។ វ័យយុវជនមានកីឡាករចំនួន៥រូប និង កីឡាការិនី ៥រូប ។ ប្រភេទកីឡា Chinlone មានកីឡាករ៨ រូប ។ ប្រដាល់សម្រាប់វិញ្ញាសាប្រដាល់សាកលមានកីឡាករ៦រូប និង ប្រដាល់សេរី(ក្បាច់បូរាណខ្មែរ)ចំនួន ៦រូបដែរ ។ប្រភេទកីឡាវាយកូនបាល់មានកីឡាករ ៤រូប និង កីឡាការិនី ២រូប និង ប្រភេទកីឡាតេក្វាន់ដូស្ទីល W.T.F (World Taekwondo Federation) ។ ប្រភេទកីឡាយុទ្ធសាស្ត្រសម្រាប់ត្រៀមចូលរួមប្រកួតកីឡា SEA Games ទី២៩ នៅប្រទេសម៉ាឡេស៊ីមាន១៧ប្រភេទគឺអត្តពលកម្ម ការ៉ាតេ-ដូ បាល់ទាត់អាយុក្រោម២៣ឆ្នាំ បាល់បោះ វូស៊ូ ហែលទឹក បាល់ទះក្នុងសាល វាយសីវាយកូនឃ្លីលើតុ គុនដាវ ទូកក្ដោង ទ្រីយ៉ាត្លុង ប្រណាំងទោចក្រយាន កាយសម្ព័ន្ធ Golf ស្គីទឹកកក និង យូដូ ។

ប្រភេទកីឡាដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ 4th ASIAN Indoor Martial Art Games និងប្រកួតជាលក្ខណៈអន្តរជាតិនានាមាន ៦ ប្រភេទគឺចំបាប់ វ៉ូវីណាម តេក្វាន់ដូស្ទីលI.T.F (International Taekwondo Federation) ទូកប្រពៃណី ល្នុក្កតោ និង Solf Tennis ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត