Booysen៖ គ្រាប់បាល់ Free-Kick ចុងម៉ោងយប់មិញ មានអត្ថន័យបំផុតសម្រាប់ខ្ញុំ!

នូ មករា January 31, 2017


ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើម Booysen Shane បានសោកស្ដាយជាខ្លាំង ដែលខ្លួនមិនបានអាចជួយភ្នំពេញក្រោនយកឈ្នះក្រុមភ្ញៀវ Home United កាលពីយប់មិញបាន ប៉ុន្ដែកីឡាករអាហ្វ្រិកខាងត្បូងរូបនេះ បានមានមោទនៈភាពចំពោះគ្រាប់បាល់ពិន័យ(Free-Kick) ដែលខ្លួនរកបាននៅចុងម៉ោង(នាទី៩០+៥) ព្រោះជាគ្រាប់បាល់ដ៏មានអត្ថន័យ សម្រាប់ការបង្ហាញវត្តមានលើកដំបូងក្នុងពាន AFC Cup 2017 របស់ក្លឹបភ្នំពេញក្រោន ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «ពេលខ្ញុំមានឱកាសទាត់បាល់ពិន័យ ខ្ញុំបានអទិដ្ឋានឲ្យព្រះជួយឲ្យខ្ញុំទាត់ចូល ព្រោះគ្រាប់នេះសំខាន់ខ្លាំងណាស់ ។ មានន័យថា បើសិនយើងរកបាន គឺយើងមិនទាន់ចាញ់ យើងមានសង្ឃឹមលេងជើងទី២ នៅសិង្ហបុរី ដើម្បីស្វែងរកឱកាសឡើងទៅវគ្គបន្ដនៃពានរង្វាន់ AFC Cup ឆ្នាំ២០១៧នេះ» ។


«ពេលខ្ញុំធ្វើបានសម្រេច ខ្ញុំគិតថា គ្រាប់បាល់ Free-Kick នេះ បានបើកទ្វារបន្ដិចហើយ ដើម្បីបើកផ្លូវឲ្យក្លឹបភ្នំពេញក្រោន បន្ដដំណើរទៅជាមួយពាន AFC Cup ឆ្នាំ២០១៧ ទោះបីត្រូវឆ្លងកាត់ការប្រកួតជើងទី២ ទៀតក៏ដោយ ប្រសិនបើយើងយកចិត្តទុកដាក់ និងសាមគ្គី ដើម្បីមោទនៈភាពក្លឹប និងកម្ពុជា យើងនឹងទទួលបានលទ្ធផលល្អប្រសើរឡើងវិញ» ។ ការបញ្ជាក់បន្ថែមរបស់ Booysen Shane ។ គួរបញ្ជាក់ថា ការលើកឡើងរបស់ខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូងរូបនេះ គឺបន្ទាប់ពីក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ប្រកួតចាញ់ក្រុម Home United របស់សិង្ហបុរី ដោយលទ្ធផល ៤-៣ នៃជើងទី១ វគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup 2017 នៅកីឡដ្ឋាន RSN កាលពីយប់មិញ ។ ចំណែកការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ លើទឹកដីក្រុម Home United វិញម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត