ភ្នំពេញក្រោន ប៉ះ Buriram ថ្ងៃមុនរកបានលុយជាង ១ម៉ឺនដុល្លារជួយអង្គការ Football For Life

នូ មករា January 30, 2017


ភ្នំពេញ៖ ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងក្រុមជើងខ្លាំងថៃ Buriram United កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ គឺរកបានថវិកាសប្បុរសធម៌សរុប ១២,២៨២ដុល្លារជួយដល់អង្គការ Football For Life ក្នុងនោះថវិកា ២,២៨២ដុល្លារបានមកពីការលក់សំបុត្រទស្សនាជំនួបមិត្តភាពជាប្រវត្តិសាស្ដ្រនេះ និង ១ម៉ឺនដុល្លារទៀត បានមកពីការបរិច្ចាគរបស់លោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុនអានកូ ។
លោក Andy Brouwer មន្ដ្រីព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទស្ដីពីការប្រកួតជើងទី១ នៃពានរង្វាន់ AFC Cup 2017 រវាងក្លឹបភ្នំពេញក្រោន និងក្រុម Home United របស់សិង្ហបុរី កាលពីម្សិលមិញថា ថវិកាសប្បុរសធម៌ខាងលើនឹងត្រូវបរិច្ចាគជូនអង្គការ Football For Life ក្នុងពេលឆាប់ៗនេះ ហើយលោកក៏បានថ្លែងអំណរគុណអ្នកគាំទ្រ ដែលបានរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌មួយនេះ ហើយក៏អរគុណជាពិសេស សម្រាប់លោកឧកញ៉ា កុក អាន ផងដែរ ។គួរបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិលក្ខណៈសប្បុរសធម៌ដ៏កក្រើកនេះ ក្រុមភ្នំពេញក្រោន ធ្វើមិនបានល្អនោះទ ដោយប្រកួតចាញ់ក្រុមជើងឯកពាន TOYOTA Mekong Cup ២ជំនាន់ Buriram United ដោយលទ្ធផល ៦-០ ។ តែយ៉ាងណានោះគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ ខណៈកំឡុងពេលនោះកីឡាករសំខាន់ៗរបស់ភ្នំពេញក្រោន ៤រូបជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត