AFC Cup៖ លោក Sam នឹងធ្វើជាគ្រូបង្វឹកភ្នំពេញក្រោន ប៉ះក្រុម Home United ស្អែកនេះ!

នូ មករា January 29, 2017


ភ្នំពេញ៖ លោក Sam Schweingruber អតីតគ្រូបង្វឹកភ្នំពេញក្រោន ហើយបច្ចុប្បន្នជានាយកបច្ចេកទេសនោះ ត្រូវបានតំឡើងជាគ្រូបង្វឹកជាថ្មីវិញហើយ ខណៈលោក Oleg Starynskyi ដែលទើបឡើងមកជំនួសលោក Sam កាលពីចុងឆ្នាំ២០១៦កន្លងទៅ ត្រូវផ្លាស់មកធ្វើជាគ្រូជំនួយវិញ ដើម្បីបំពេញតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ចូលរួមប្រកួតពានរង្វាន់ AFC Cup 2017 ដោយត្រូវជួយក្រុម Home United របស់សិង្ហបុរី នៅក្នុងជំនួបវគ្គ Play-Off ជើងទី១ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែមករាស្អែកនេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជើងទី១ រវាងក្លឹបភ្នំពេញក្រោន និងក្លឹប Home United នារសៀលថ្ងៃទី២៩ ខែមករានេះ លោក Sam បានលើកឡើងថា ជាការពិតដោយសារ AFC តម្រូវឲ្យគ្រូបង្វឹកក្លឹបចូលរួមប្រកួតពាន AFC Cup ត្រូវមានសញ្ញាបត្រកម្រិត A-License ដូច្នេះហើយទើបក្លឹបតំឡើងលោកជាគ្រូបង្វឹកសម្រាប់ការប្រកួតជាមួយក្រុម Home United ព្រោះក្នុងក្លឹបជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះ មានតែលោកប៉ុណ្ណោះ កាន់សញ្ញាបត្រ A-License ខណៈលោក Oleg ត្រឹមសញ្ញាបត្រ B-License ។

គ្រូបង្វឹកទទួលបានសញ្ជាតិខ្មែរឈ្មោះ សែម សំណាង ដដែលបានបញ្ជាក់ថា ទោះបីលោកមានឈ្មោះគ្រូបង្វឹកពិតមែន ប៉ុន្ដែរាល់ការសម្រេចផ្លាស់ប្ដូរកីឡាករ ឬប្រើយុទ្ធសាស្ដ្រប្រកួតនោះ គឺលោក Oleg ជាអ្នកសម្រេចទេ ខណៈលោកគ្រាន់តែផ្ដល់យោបល់លើបច្ចេកទេសមួយចំនួនប៉ុណ្ណោះ សម្រាប់ការប្រកួតជើងទី១ ជាមួយក្រុម Home United ជើងទី១ នៅលើទឹកដីកីឡដ្ឋាន RSN ថ្ងៃស្អែក និងការប្រកួតជើងទី២ ក្រៅដី(ទឹកដីសិង្ហបុរីរបស់ក្រុម Home United) នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត