ការពារជាតិរៀបចំព្រឹត្តិការណ៍ Asia Pre-Season មុនលីគកំពូលកម្ពុជាចាប់ផ្ដើម

នូ មករា January 29, 2017


ភ្នំពេញ៖ នៅដើមខែកុម្ភៈខាងមុខនេះ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នឹងរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លក្ខណៈមិត្តភាព Asia Club Pre-season Championship 2017 លើទីលានពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ។

នេះបើយោងតាមសម្ដីលោក ឡៃ សុធា មន្ដ្រីក្លឹបបាល់ទាត់ក្រសួងការពារជាតិ ។ ព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ នឹងធ្វើឡើងរយៈពេល ៥ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមាន ៤ក្រុមចូលរួម ក្នុងនោះមានក្រុមបាល់ទាត់កម្ពុជាចំនួន ២ក្រុម គឺមានក្រុមក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀង ។ រីឯ ២ក្រុមទៀត រួមមានក្រុម Warriors FC មកពីលីគកំពូលរបស់សិង្ហបុរី និងក្រុម Air Asia Allstars មកពីប្រទេសម៉ាឡេស៊ី ។ លោក ឡៃ សុធា បានបញ្ជាក់ថា ការប្រកួតពានរង្វាន់មិត្តភាព Asia Club Pre-season Championship 2017 នេះ គឺជាការវាស់ស្ទង់សមត្ថភាពកីឡាករក្នុងក្រុម ជាមួយនឹងបណ្ដាលក្រុមក្នុងតំបន់ ពិសេសគឺការពង្រឹងសមត្ថភាពត្រៀមប្រកួតជើងឯកលីគកំពូលកម្ពុជា និងការពារតំណែងជើងឯកពានរង្វាន់ Hun Sen Cup រដូវកាលថ្មី ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតដំណាលគ្នាក្នុងពេលឆាប់ៗខាងមុខនេះតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត