ពោធិ៍សែនជ័យបរិច្ចាគរង្វាន់ជិត ៥ពាន់ដុល្លារដល់គន្ធបុប្ឋា ក្រោយលើកពាន Soccer League

នូ មករា January 27, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់សាលាខណ្ឌពោធិ៍សែនជ័យ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៧យ៉ាងងាយ បន្ទាប់ពីលត់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ(សសយក) ដោយលទ្ធផល ៥-០ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី២៦ ខែមករានេះ ។

 

ជាមួយការគ្រងជើងឯកពានមិនអាជីពដ៏ធំមួយនេះ ក្រៅពីទទួលបានពានធំ និងមេដាយមាស ក្រុមខណ្ឌពោធិ៍សែនជ័យ បានទទួលប្រាក់រង្វាន់ចំនួន ១២លានរៀល និងប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនឯកជនចំនួន ៦លានរៀល សរុបជិត ៥ពាន់ដុល្លារផងដែរ ។ ប៉ុន្ដែប្រាក់រង្វាន់នេះ ថ្នាក់ដឹកនាំក្រុមម្ចាស់ពានបានសម្រេចបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ឋាទាំងអស់តែម្ដង ។

ដោយឡែកប្រាក់រង្វាន់ជ័យលាភី សម្រាប់ក្រុមស.ស.យ.កស្រុកកំចាយមារ ដែលជាជើងឯករងវិញ គឺទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ៨លានរៀល, ក្រុមអាណាចក្របៃតង ជាប់លេខ៣ ទទួលបានប្រាក់រង្វាន់ ៤លានរៀល និងក្រុមលេខ៤ គឺក្រុមឆន្ទៈកីឡាទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ២លានរៀល ហើយក្រុមនេះក៏ទទួលបានពាន Fair-Play អមដោយប្រាក់រង្វាន់ ១លានរៀលផងដែរ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត