សម្ដេចតេជោ ហ៊ុន សែន រំពឹងមានចៅៗ ចូលប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

នូ មករា January 25, 2017


ភ្នំពេញ៖ ថ្លែងក្នុងឱកាសទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ IOC President’s Trophy» នៅវិមានសន្ដិភាពនាល្ងាចថ្ងៃទី២៥ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសចង់បង្កើតក្រុមបាល់ទាត់ត្រកូលហ៊ុន ១ក្រុម ។ លើសពីនេះសម្ដេចថែមទាំងចង់ឃើញចៅៗរបស់សម្ដេច ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតផង ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា ពាន IOC President’s Trophy នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិកម្ពុជាឲ្យកាន់តែរីកចម្រើន ។ យ៉ាងណាមិញសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ក៏នៅបំផុសយុវជនខ្មែរឲ្យចូលរួមលេងកីឡា ដើម្បីសុខភាព និងអភិវឌ្ឍន៍សង្គមជាតិ ។ ជាក់ស្តែងសម្ដេចផ្ទាល់ មិនត្រឹមតែលេងកីឡានោះទេ ថែមជំរុញចៅៗឲ្យចូលរួមលេងកីឡា និងចង់បង្កើតក្រុមបាល់ទាត់ត្រកូលហ៊ុន ១ក្រុម និងក៏ស្រម៉ៃចង់ឃើញចៅណាម្នាក់ បានបង្ហាញសមត្ថភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត