ក្លឹបភ្នំពេញក្រោន អបអរសាទរសម្ដេចតេជោទទួលពាន IOC President’s Trophy រសៀលនេះ

នូ មករា January 25, 2017


ភ្នំពេញ៖ ថ្នាក់ដឹកនាំ សមាជិក និងកីឡាករក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចូលរួមអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នឹងប្រគល់ពាន «ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ IOC President’s Trophy» ដែលជាពានដ៏ពិសេសជូនសម្ដេចនាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅវិមានសន្ដិភាព ។
យោងតាមការបង្ហោះសារជូនពរលើ Page ផ្លូវការរបស់ក្លឹប បានបញ្ជាក់ទៀតថា «ការសម្រេចប្រគល់ពានរង្វាន់ IOC President’s Trophy ជូនទៅដល់សម្តេច ព្រោះ IOC បានមើលឃើញពីការយកចិត្តទុកដាក់ជួយ ឧបត្ថម្ភគាំទ្រវិស័យកីឡាជាតិ និងចលនាអូឡាំពិករបស់សម្តេចនាពេលកន្លងមក ។ ពិធីប្រគល់ពាននឹងប្រារព្ធនៅវិមានសន្តិភាព ហើយក៍មានវត្តមានពីកីឡាកររបស់ក្រុមភ្នំពេញក្រោន ដែលតំណាងពីសមាជិកក្រុមជម្រើសជាតិកម្ពុជា និងសមាជិកកីឡាផ្សេងជាច្រើនទៀតផងដែរ» ។
គួរបញ្ជាក់ថា ពាន IOC President’s Trophy នឹងត្រូវប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយលោក Ser Miang សមាជិកប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) តំណាងលោកបណ្ឌិត Thomas Mach ប្រធាន IOC ។ យ៉ាងណាមិញពានដ៏ពិសេសនេះ សូម្បីអតីតប្រមុខថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ(UN)លោក បាន គីមូន ក៏ធ្លាប់ទទួលបានម្ដងមកហើយដែរ កាលពីខែតុលា ឆ្នាំ២០១៥ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត