ឯកឧត្តមថោង​ ខុន៖ «ពានដែលសម្ដេចទទួលបានពី IOC គឺជាកិត្តិយសដ៏ធំសម្រាប់មហាគ្រួសារកីឡាជាតិខ្មែរ!»

នូ មករា January 24, 2017


ភ្នំពេញ៖ ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបរាប់ពីតម្លៃនៃពានរង្វាន់ដែលសម្ដេចហ៊ុន សែន ត្រូវទទួលបានពីប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ (Thomas Bach) នាថ្ងៃទី ២៥ ខែមករា ខាងមុខនេះនៅវិមានសន្ដិភាពថា គឺជាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ និងមហាគ្រួសារកីឡាជាតិ ក៏ដូចជាសង្គមជាតិកម្ពជាទាំងមូលពិតជាមានមោទនភាពបំផុតចំពោះពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ និងសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមបានបន្តថា មុននឹង IOC ប្រគល់ពានរង្វាន់ដល់សម្ដេចហ៊ុន សែននោះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានតាមដាន និងស្គាល់ច្បាស់អំពីសភាការណ៍ស្តារ ព្រមទាំងការអភិវឌ្ឍន៏វិស័យវិស័យកីឡានៅកម្ពុជា ដែលបានចាប់ផ្តើមឡើងវិញពីគ្រូបង្វឹក និងកីឡាករល្បីៗដែលនៅសេសសល់តិចតួចពីការកាប់សម្លាប់របស់ពួកប៉ុលពត។ ក្នុងបរិបទនេះប្រសិនបើប្រទេសជាតិកម្ពុជាគ្មានសន្តិភាព ថ្នាក់ដឹកនាំគ្មានឆន្ទៈនយោបាយមោះមុតទេ នោះវិស័យកីឡានៅកម្ពុជាមិនអាចរីកចំរើនដូចសព្វថ្ងៃបានឡើយ។ សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំគំរូ និងដ៏កម្រមួយដែលបានបូជាអស់កម្លាំង កាយ ចិត្ត ស្មារតីសំភារៈ ថវិកាពេលវេលាយ៉ាងច្រើនដើម្បីបុព្វហេតុកីឡា និងចលនាអូឡាំពិក ខណៈខ្លួនសម្តេចផ្ទាល់ក៏ចូលចិត្តស្វែងយល់ស្រាវជ្រាវ និងលេងកីឡាហើយថែមទាំងមានផែនការរៀបចំក្រុមកីឡាសំរាប់ចៅៗរបស់សម្តេចទៀតផង។ ទន្ទឹមនឹងនេះ សម្តេចបានជំរុញឲ្យមានការកែទម្រង់ក្នុងវិស័យកីឡាដូចជាផ្តល់បា្រក់រង្វាន់ឲ្យបានច្រើនៗដល់កីឡាករជ័យលាភី មិនត្រឹមតែប៉ុណ្ណោះមិនថាពេលវេលាមមាញឹក ឬយប់ថ្ងែសូម្បីក្នុងពេលយប់ជ្រៅដល់ពេលសម្រាកហើយក៏ដោយ ក៏សម្តេចខិតខំចំណាយពេលវេលាអញ្ជើញចេញទៅទទួលកីឡាករដែលបានទទួលជ័យលាភីសំរាប់ប្រទេសជាតិដែរ ។
ជាមួយគ្នានេះ សម្តេចបានធ្វើការការវិនិយោគយ៉ាងច្រើនក្នងការកសាងហេដ្ឋារចនាសម្ពនកីឡាថ្មីៗទំនើប ដូចជា Indoor Stadium ពហុកីឡាដ្ឋានថ្មីមរតកតេជោ, ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានកំណត់ទទួលធ្វើជាម្ចាស់ផ្ទះដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ជាដើម ។ ឯកឧត្តមថោង ខុន បានលើកឡើងដែរថា សមាជិកគណៈប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលនឹងអញ្ជើញមកចូលរួមក្នុងពិធីនាថ្ងៃស្អែកដែរនោះបាននិយាយថា អ្វីដែលយើងបានឃើញដ៏អស្ចារ្យនៅទីនេះ គឺការចូលរួមគាំទ្រដ៏ច្រើនកុះកររបស់មហាជន ហើយពិសេសបំផុតគឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងភរិយាបានទ្រនិងប្រគល់ភ្លើងគប់អូឡាំពិកប្រកបដោយទឺកមុខញញឹម ស្រស់ថ្លាបំផុតដល់កីឡាករដែលបានបញ្ជាក់ថា នោះគឺជាការគាំទ្រលើកស្ទួយ វិស័យកីឡានិងចលនាអូឡាំពិកដ៏ជ្រះថ្លាឧត្តុងឧត្តមបំផុត។

សូមបញ្ជាក់ថា ពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC President’s Trophy ) ដែលនឹងផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ គឺជាពានរង្វាន់ដ៏ខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលត្រូវបានផ្តល់ជូនដល់អត្តពលិកដែលមានភាពជោគជ័យដ៏ល្អឥតខ្ចោះក្នុងអាជីពកីឡារបស់ខ្លួន ឬជូនដល់បុគ្គលណាម្នាក់ដែលមានស្នាដៃក្នុងវិស័យកីឡាឬបានជួយគាំទ្រដល់ចលនាអូឡាំពិកឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត