កីឡាករនរណាខ្លះដែលត្រូវបន្តដើរចេញនៅជុំទី ២ នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out ?

នូ មករា January 24, 2017


ភ្នំពេញ៖ អ្នកប្រដាល់ ៤រូបហើយដែលបានខ្ទាតចេញពីព្រឹត្តិការណ៍ TV5 Boxing Knock-Out ក្នុងការប្រកួតជម្រុះជុំទី ២ នេះ ។ សម្រាប់ថ្ងៃទី២៨ ខែមករាខាងមុខនឹងមានមានអ្នកប្រដាល់ ៤រូបទៀតត្រូវប្រជែងគ្នាលើសង្វៀនដើម្បីដណ្ដើមកៅអីចំនួន ២ទៅប្រកួតជម្រុះនៅជុំទី ៣ ទៀត ប៉ុន្តែគេមិនដឹងថានរណាជាអ្នកមានសមត្ថភាពដណ្ដើមកៅអីបាននោះទេព្រោះពួកគេសុទ្ធតែជាអ្នកខ្លាំងដែលបានឈ្នះក្នុងវគ្គជម្រុះជុំទី១ ដូចគ្នា ។
កីឡាករ សំណាង សម្បត្តិ របស់ក្លិបដួងសែនសុខគុនខ្មែរត្រូវជួបប្រកួតជាមួយអ្នកប្រដាល់វេង សុភ័ក្ត្រ របស់ក្លិបកងទ័ពឆ័ត្រយោង៩១១ ។ សំណាង សម្បត្តិជាអ្នកប្រដាល់ជើងថ្មីដែរទេតែអាចនិយាយថាគេជាជើងខ្លាំងមួយរូបព្រោះកាលនៅជុំទី ១ គេប្រកួតឈ្នះអ្នកប្រដាល់គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ ។ ចំពោះវេង សុភ័ក្ត្រវិញកាលពីជុំទី១ គេបានផ្ដួលអ្នកប្រដាល់សុខ វាសនារបស់ក្លិបឃ្លាំងមឿងកីឡានៅទឹកទី១ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងខ្លាំងជាយដែនឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យនឹងប្រកួតជាមួយអ្នកប្រដាល់ផាន់ សារុនរបស់ក្លិបគុជសារកីឡា ។ នេះជាការជួបគ្នារវាងអ្នកខ្លាំងជាមួយអ្នកខ្លាំងតែសម្រាប់គូនេះគេហាក់ដូចជាមានជំនឿចិត្តលើបូរ៉ាជាងសារុនហើយ ។ កាលជុំទី១ សារុនប្រកួតឈ្នះអ្នកប្រដាល់ថន វាសនា មកពី​​ក្លិបនាគមានជ័យដោយពិន្ទុ ។ ចំពោះបូរ៉ាវិញបានប្រកួតឈ្នះព្រីម ព្រេមរបស់ក្លិបបាគងមានរិទ្ធខេត្តសៀមរាបមុនស្នូរជួងបញ្ចប់ទឹកទី ២ ។ រវាងអ្នកប្រដាល់ទាំង ២ រូបនេះអ្នកដែលចូលចិត្តលេងភ្នាល់គេមានជំនឿចិត្តលើបូរ៉ាជាងហើយតែបូរ៉ាពេលខ្លះក៏លំបាក់ទុកចិត្តដែរព្រោះជាទូទៅគេវ៉ៃបានល្អអស់ទាស់តែពេលខ្លះវ៉ៃអន់មែនទែនតែម្ដង ។ ដូច្នេះរវាង សំណាង សម្បត្តិ, វេង សុភ័ក្ត្រ, ឃីម បូរ៉ា និង ផាន់ សារុន តើនរណាដែលត្រូវដើរចេញពីការប្រកួត ហើយនរណាជាអ្នកដណ្ដើមបានកៅអីសម្រាប់វគ្គជម្រុះទី ៣ទៀត ?
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត