កីឡាករ Diego Costa ទទួលការពិន័យ ៣ប្រកួតដោយសារការប្រើអំពើហឹង្សា

បារាំង September 23, 2015


កីឡាករ Diego Costa ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរបស់ក្លឹបតោខៀវ Chelsea ទទួលការពិន័យ ៣ ប្រកួតដោយបានប្រើអំពើ ហឹង្សាក្នុងជំនួបជាមួយក្លឹបកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃសៅរ៍កន្លងទៅ។ ក្នុងសេចក្តីប្រកាសរបស់ FA បានឲ្យដឹងថា៖ “FA បានសម្រេចពិន័យកីឡាករ Diego Costa ដោយសារការប្រើអំពើហឹង្សា ដែលមិនបានមើលឃើញដោយអាជ្ញាកណ្តាល ប៉ុន្តែត្រូវបានឃើញនៅលើវីដេអូ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរបស់ក្លឹបតោខៀវ Chelsea នឹងទទួលការពិន័យ ៣ ប្រកួតដែលអនុវត្តភ្លាមៗ។”

_80704680_costa_pa(កីឡាករ Diego Costa)

ចំណែកឯខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Gabriel បានឈ្នះក្នុងការប្តឹងតវ៉ាទៅលើការពិន័យកាតក្រហមក្នុងការប៉ះទង្គិចជាមួយកីឡាករ Diego Costa។ ខាង FA បានចេញសេចក្តីប្រកាសមួយផ្សេងទៀតថា៖ ពួកគេទទួលយកការប្តឹងតវ៉ារបស់ ក្លឹបកាំភ្លើងធំ Arsenal ហើយសម្រេចដកការពិន័យ ៣ ប្រកួតចេញវិញ។ ប៉ុន្តែទោះជាយ៉ាងណាកីឡាករ Gabriel នឹងប្រឈមនឹងការពិន័យមួយផ្សេងទៀតពីកាយវិការមិនសមរម្យបន្ទាប់ពីទទួលបានកាតក្រហមពីអាជ្ញាកណ្តាល Dean។
គួរបញ្ជាក់ថា ក្រៅពីកីឡាករទាំងពីរ ក្លឹបទាំងពីរ Chelsea និង ក្លឹប Arsenal នឹងប្រឈមនឹងការពិន័យរបស់ FA ក្នុងមូលហេតុដែលមិនបានគ្រប់គ្រងកីឡាកររបស់ខ្លួនឲ្យបានល្អ។
197949

(កីឡាករ Gabriel)

អត្ថបទ៖ រិទ្ធី

ប្រភព៖ Fox Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត