Lawn Bows បានបញ្ចប់វគ្គហើយ

លី រិទ្ធី January 21, 2017


ភ្នំពេញ:វគ្គសិក្សាពីប្រភេទកីឡា Lawn Bows សម្រាប់ជនពិការដែលបង្ហាត់ដោយក្រុមអ្នកឯកទេសមកពីប៉ារ៉ាឡាំពិកម៉ាឡេស៊ីបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២០​មករា ។

នេះជាប្រភេទកីឡាសម្រាប់កីឡាជនពិការ។វគ្គរយៈពេលខ្លីនេះបានបើកកាលពីថ្ងៃទី១៩មករាហើយ វគ្គនេះបាន បណ្ដុះបណ្ដាលដល់មន្ត្រីប៉ារ៉ាឡាំពិកកម្ពុជា គ្រូបង្វឹក កីឡាករ របស់កម្ពុជាពីរបៀបលេង តួនាទីរបស់អាជ្ញាកណ្ដាល និង គ្រូបង្វឹក ចំនួន៥៤នាក់។ ជាមួយនឹងការសិក្សាទ្រឹស្ដីរយៈពេលខ្លីនោះសិក្ខាកាមទាំងអស់បានអនុវត្តន៍លើទីលានតែម្ដង។ គឺកីឡាធ្វើការប្រកួត និងស្វែងយល់ពី នីតិវិធីនៃការប្រកួត។​ ចំពោះអាជ្ញាកណ្ដាល និង អ្នកសិក្សាពីជំនាញគ្រូបង្វឹកនោះត្រូវបំពេញការងារនៅលើទីលានផ្ទាល់តែម្ដង ។

ប្រភេទកីឡានេះលេងលើទីលានដែលមានបណ្ដោយ៥០ម៉ែត្រនិងទទឹង២៥ម៉ែត្រការផ្ដល់ពិន្ទុគឺដូចប៉េតង់ដែរដោយមួយសិតមាន១៣ពិន្ទុ ។ របៀបលេងក៏ដូចប៉េតង់ដែរគឺមានគ្រាប់ប៊ីនិងគ្រាប់សម្រាប់បោះហើយនរណាបោះចូលកៀកគ្រាប់ប៊ីជាងគេ គឺបានពិន្ទុ ។គ្រាប់សម្រាប់បោះមានទំហ៊ំធំជាងប៊ូលតែទម្ងន់មានចាប់ពី១,២គីឡូក្រាមដល់២គីឡូក្រាម ។ ទាំងគ្រាប់ សម្រាប់បោះ និង គ្រាប់ប៊ីគឺផលិតនៅរោងចក្រមួយនាប្រទេសអូស្ត្រាលី។ គ្រាប់បាល់សុទ្ធតែមានកាលបរិច្ឆេទត្រឹមត្រូវដែលកាលបរិច្ឆេទនោះគឺរយៈពេល១២ឆ្នាំ។ ក្នុងអម្លុងមិនទាន់ អស់សុពលភាពគេអាចយកទៅប្រកួតជាលក្ខណៈអន្តរជាតិបានតែបើអស់សុពលភាពត្រូវទិញថ្មី ឬ ត្រូវបញ្ជូនទៅរោងចក្រដែលផលិតនោះឲ្យដាក់កាលបរិច្ឆេទជាថ្មីឡើងវិញ។បើមិនដូច្នោះទេមិនអាចយកទៅប្រកួតជាលក្ខណៈ អន្តរជាតិបានឡើយតែអាចហាត់ក្នុងស្រុកបាន ។

ការលេងមាន ៤ វិញ្ញាសាគឺវិញ្ញាសាម្នាក់ទល់ម្នាក់ដែលវិញ្ញាសានេះកីឡាករ ឬ កីឡាការិនីម្នាក់មានគ្រាប់ សម្រាប់បោះក្នុងម្នាក់ ៤ គ្រាប់ ។ វិញ្ញាសា ២នាក់ទល់ ២នាក់គឺអាស្រ័យលើការកំណត់របស់គនៈកម្មការៀបចំការប្រ កួត ។ចំពោះវិញ្ញាសា ៣នាក់ទល់ ៣នាក់ និង ៤នាក់ទល់៤នាក់កីឡាករ-កីឡាការិនីមួយរូបៗមានគ្រាប់សម្រាប់បោះ ចំនួន ២គ្រាប់ម្នាក់ ។

គួរបញ្ជាក់ថាការប្រកួតកីឡាASEAN Para Gamesលើកទី៩នៅប្រទេសម៉ាឡេស៊ីឆ្នាំនេះមិនទាន់មានប្រភេទកីឡា Lawn Bows ដាក់ឲ្យប្រកួតនៅឡើយទេព្រោះដើម្បីបញ្ចូលឲ្យមាននៅក្នុងការប្រកួតបានទាល់តែមានប្រទេសចំនួន៤គាំទ្រ។ពេលនេះកម្ពុជា វៀតណាម ឡាវ ឥណ្ឌូនេស៊ីបានគាំទ្រហើយតែការហ្វឹកហាត់ទើបតែចាប់ផ្ដើម ។ ASEAN Para Games លើកទី ១០ នឹងមានវត្តមានប្រភេទកីឡានេះជាមិនខានហើយកម្ពុជានឹបណ្ដុះបណ្ដាល កីឡាករ-ការិនី គ្រូបង្វឹក និង អាជ្ញាកណ្ដាលឲ្យបានជាដាច់ខាត ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត