ជាង១០០នាក់ចេញដំណើរមុនគេ ក្នុងចម្ងាយ១២៨គីឡូម៉ែត្រ កាលពីយប់មិញ

លី រិទ្ធី January 21, 2017


 

កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២០ ខែមករានេះម្សិលមិញនេះ អត្តពលិកជាង៥០០នាក់ដែលមកពី៣៧ប្រទេស នោះ បានចាប់ផ្ដើមការប្រកួតរបស់ខ្លួនហើយ ដោយក្នុងនោះ ជាង១០០នាក់ បានចាប់ផ្ដើមប្រកួតរត់មុនគេបង្អស់ក្នុង ចម្ងាយ ១២៨គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ រត់ប្រណាំងចម្ងាយឆ្ងាយ Ultra Trail Angkor 2017 លើកទី២។

អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងចម្ងាយឆ្ងាយនេះ គឺយើងតម្រូវឱ្យអ្នករត់ ឥតឈប់ឡើយ ក្រៅពីសម្រាកញាំអាហារសម្រន់បន្ដិចបន្ដួចប៉ុណ្ណោះ ។ ឯកឧត្តមបន្ដថា៖ ព្រឹត្តិការណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការរៀបចំកំឡុងសប្ដាហ៍ទី៣ ក្នុងខែមករាជារៀងរាល់ឆ្នាំ នៅជុំវិញតំបន់អង្គរ ដើម្បីរួមចំណែកបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ តាមរយៈសកម្មភាពកីឡា និងផ្សព្វផ្សាយអំពីតំបន់អច្ឆរិយនៃប្រាសាទអង្គរវត្ត ដែលជាទិសដៅទេសចរណ៍ដ៏អស្ចារ្យរបស់ពិភពលោកផងដែរ ។

គួបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមមកពី៣៧ប្រទេសជាង៥០០នាក់ ក្នុងនោះកីឡាមកពីបារាំងចូលរួមច្រើនជាងគេ ឈរលេខ១ ខណៈអង់គ្លេស ឈរលេខរៀងទី២ និងអាល្លឺម៉ង់ ឈរលេខរៀងទី៣ ។ រីឯវិញ្ញាសារត់ចម្ងាយមាន១២៨គីឡូម៉ែត្រ ចំណែក ៦៤គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ នឹងចេញដំណើរនាព្រឹកថ្ងៃទី ២១ ខែមករានេះ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត