ជនជាតិខ្មែរ ២ រូបដែលជោគជ័យផ្នែកកីឡាហាប់គីដូនៅកូរ៉េ មកចែករំលែកបទពិសោធន៍ដល់អត្តពលិកកម្ពុជា

នូ មករា January 20, 2017


 

ភ្នំពេញ៖ កាលពីម្សិលមិញនេះ យុវជនកម្ពុជា ២រូបគឺសយ រតនា និង ជា វ៉ាន់សាន្ដ បានមកចែករំលែកបទពិសោធន៍ថ្មីៗ ដល់កីឡាករ-កីឡាការិនីកម្ពុជា និងសិក្សាពីសហព័ន្ធកីឡាហាប់គីដូកម្ពុជា បន្ទាប់ពីពួកគេបានបង្កភាពភ្ញាក់ផ្អើលនៅសាធារណៈរដ្ឋកូរ៉េដោយក្នុងនាមជាពលករធ្វើការនៅទីនោះ បានប្រឡងជាប់ខ្សែក្រវាត់ខ្មៅ ៣ដាន់ និង ២ដាន់ ផ្នែកកីឡាហាប់គីដូ។

  ថ្លែងក្នុងឱកាសជួបជុំជាមួយកីឡាករ-កីឡាការិនីវ័យក្មេង នៅក្លឹបកីឡាហាប់គីដូនៃសាលាប្រ៊ីដបឹងត្របែក កាលពីល្ងាចថ្ងៃទី១៩ ខែមករានេះ កីឡាករ សយ រតនា ដែលទើបធ្វើដំណើរមកពីសាធារណៈរដ្ឋកូរ៉េ បានលើកឡើងថា ខ្លួនមានមោនទនៈភាពក្រែលែង ក្រោយមើលឃើញពីភាពរីកចម្រើននៃកីឡាហាប់គីដូក្នុងប្រទេសកម្ពុជា និងមានការចាប់អារម្មណ៍ហ្វឹកហាត់ច្រើនពីថ្នាលយុវជនបែបនេះ ។

លោកបន្ដថា ដំណើរមកកាន់ទឹកដីកំណើតលើកនេះ ក្រៅពីចង់ចែករំលែកបទពិសោធន៍ថ្មីៗ លោកនឹងនាំយកនូវសកម្មភាពដ៏រីកចម្រើននាពេលនេះ ទៅរាយការណ៍ជូនសមាគមកីឡាហាប់គីដូកូរ៉េ ដើម្បីរៀបចំដំណើរទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជាជាផ្លូវការនៅកំឡុងខែកុម្ភៈខាងមុខ ដែលជាគម្រោងរបស់ភាគីកូរ៉េ ដើម្បីជួយជ្រោមជ្រែងកីឡាហាប់គីដូកម្ពុជាឲ្យកាន់តែមានមុខមាត់លើឆាកអន្ដរជាតិ និងបង្កើតបានជាគ្រួសារកីឡាហាប់គីដូកម្ពុជាដ៏ធំមួយនាថ្ងៃអនាគតផងដែរ ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា បាននិយាយថា ការមកដល់កម្ពុជានៃក្រុមយុវជនជាពលកររស់នៅកូរ៉េខាងលើ គឺជាសញ្ញាណដ៏ល្អមួយ ដើម្បីអូសទាញកីឡាហាប់គីដូកម្ពុជាឲ្យអន្ដរជាតិបានស្គាល់កាន់តែច្រើន ស្របពេលសហព័ន្ធកំពុងមានយុទ្ធសាស្ដ្រពង្រីកខ្លួនទៅកាន់លើឆាកអន្ដរជាតិ ដើម្បីបានចូលរួមការប្រកួតផ្សេងៗ ជាដើម ។ លោករំពឹងថា នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតលើឆាកអន្ដរជាតិ ដោយសារឆន្ទៈហ្វឹកហាត់របស់ថ្នាលយុវជននាពេលបច្ចុប្បន្ន ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត