ពុទ្ធ ឆាយរិទ្ធី និង រឿង សោភ័ណ្ឌ កំពុងតែប្រជែងពិន្ទុគ្នាដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ

នូ មករា January 19, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៨គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២១ ខែមករា អ្នកប្រដាល់កម្ពុជា ២ រូបកំពុងតែប្រជែងគ្នារកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយកីឡាកររឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ និង ពុទ្ធ ឆាយរិទ្ធី របស់ក្លិបពុទ្ធសេរីវង្សក្នុង២ប្រកួតរបស់គេឈ្នះមួយប្រកួត និងចាញ់មួយប្រកួតដូចគ្នា ។

សម្រាប់ថ្ងៃទី២១ ខែមករា ខាងមុខនេះ រិទ្ធីត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡាវ Thav Oulan ។ កីឡាករឡាវរូបនេះវាយបាន ២ប្រកួតដូចគ្នាដោយឈ្នះ ១ ប្រកួត និង ចាញ់ ១ ប្រកួត ហើយសម្រាប់ការប្រកួតនេះពួកគេទាំង ២ សុទ្ធតែត្រូវការឈ្នះដូចគ្នា ព្រោះនេះជាការប្រកួតចុងក្រោយក្នុងវគ្គវិលជុំជម្រុះសន្សំពិន្ទុ ។ ពុទ្ធ ឆាយរិទ្ធី មានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៧ដង ចាញ់១៩ដង និងស្មើពិន្ទុ១ដង ។ ចំពោះអ្នកប្រដាល់ឡាវ Thav Oulan វិញមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់ ១១ដង ។

ចំពោះរឿង សោភ័ណ្ឌ របស់ក្លិបម្កុដរាជសីហ៍ដែល ២ ប្រកួតឈ្នះ ១ ប្រកួតដែរនោះត្រូវឡើងសង្វៀនតស៊ូជាមួយអ្នកប្រដាល់ថៃ Sang Yout ។ កីឡាករកម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១៤៤ដង ឈ្នះ១២៧ដង ចាញ់១៥ដង និង ស្មើពិន្ទុ២ដង ។ ចំពោះអ្នកប្រដាល់ថៃ Sang Yout វិញក៏ជាជើងខ្លាំងក្នុងចំណោមអ្នកខ្លាំងមួយរូបដែរ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៤ ដង ឈ្នះ៦០ដង ចាញ់១៣ដង និង ស្មើពិន្ទុ ១ ដង ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត