ការពារជាតិ ចេញទៅថៃព្រឹកស្អែក ដើម្បីត្រៀមជួប Buriram United ចុងសប្ដាហ៍នេះ

នូ មករា January 19, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិរបស់កម្ពុជា នឹងធ្វើដំណើរទៅប្រទេសថៃ នាវេលាម៉ោង ៥ព្រឹកស្អែកនេះ ដើម្បីត្រៀមជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះ Buriram United ដែលជាក្រុមជើងខ្លាំងថៃ ដែលទើបយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៦-០ កាលពីយប់មិញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ចុងសប្ដាហ៍នេះ នៅលើកីឡដ្ឋាន I-mobile ។
បេសកកម្មប្រកួតមិត្តភាពអន្ដរជាតិនេះ គឺជាយុទ្ធសាស្ដ្រថ្មីមួយរបស់ក្រុមក្រសួងការពារជាតិ ដើម្បីពង្រឹងសមត្ថភាពកូនក្រុម ត្រៀមការប្រកួតពានរង្វាន់ Hun Sen Cup និងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីៗ នាពេលឆាប់ៗខាងមុខ ពិសេសគឺដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពជាមួយបណ្ដាលក្រុមបាល់ទាត់ក្នុងតំបន់អាស៊ាន និងឈានទៅរកកៅអីប្រកួតលើឆាកអន្ដរជាតិនាពេលអនាគតរបស់ខ្លួន ។

គួរបញ្ជាក់ថា ក្រុមជើងខ្លាំងថៃ Buriram United ទើបតែបញ្ចប់បេសកកម្មលើទឹកដីកម្ពុជាប៉ុណ្ណោះ ដោយបានប្រកួតឈ្នះក្រុមអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន ដោយលទ្ធផល ៦-០ ។ ដូច្នេះការប្រកួតរវាងក្រុមក្រសួងការពារជាតិ ជាមួយក្រុម Buriram ចុងសប្ដាហ៍នេះ ក៏ជាឱកាសសងសឹកជំនួសក្រុមរួមជាតិផងដែរ ។ ចាំមើលតើការពារជាតិ អាចជម្រះបញ្ជី Buriram ជំនួបភ្នំពេញក្រោនបានទេ?

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត