ភ្នំពេញក្រោន និង Buriram ចុះ MOU រយៈពេល ៦ឆ្នាំ ក្រោយចប់ការប្រកួតមិត្តភាពភ្លាមៗ

នូ មករា January 18, 2017


ភ្នំពេញ៖ នៅក្នុងការប្រកួតមិត្តភាពអន្ដរជាតិសប្បុរសធម៌ រវាងក្លឹបភ្នំពេញក្រោនរបស់កម្ពុជា និងក្លឹប Buriram United របស់ថៃ នាយប់ថ្ងៃទី១៨ ខែមករានេះគណៈកម្មការរៀបចំការប្រកួតបានប្រកាសថា ក្លឹបទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា(MOU) អំពីកិច្ចសហការប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍យុវជន និងក្លឹបភ្នំពេញក្រោនរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ ។

អនុស្សារណៈយោគយល់គ្នានេះ គឺផ្ដោតសំខាន់លើគោលបំណងធំៗ ២យ៉ាង ទី១៖ ក្លឹប Buriram United បានឯកភាពគ្នាចំពោះការអភិវឌ្ឍន៍យុវជនរបស់ដល់ក្លឹបភ្នំពេញក្រោន រួមមានផ្ដល់ឱកាសឲ្យកីឡាករយុវជនភ្នំពេញក្រោន ៨នាក់ ចាប់ពីអាយុ U-11, U-13, U-15 និង U-17 ចូលរួមហ្វឹកហាត់ជាមួយថ្នាលយុវជននៃក្លឹប Buriram ខណៈក្លឹបលីគកំពូលថៃនេះ រាប់រងលើការចំណាយទាំងស្រុង ។ មួយទៀត យុវជនភ្នំពេញក្រោន ក៏ទទួលបានសិទ្ធិអនុគ្រោះ ដើម្បីចូលរួមការប្រកួតផ្សេងៗ ដែលរៀបចំដោយក្លឹប Buriram ទៀតផង ។
ទី២៖ ក្លឹបភ្នំពេញក្រោន អាចបោះជំរុំហ្វឹកហាត់នៅកីឡដ្ឋានរបស់ក្លឹប Buriram United បានគ្រប់ពេលក្នុងរយៈពេលនៃការចុះ MOU នេះ ។ នេះគឺជាឱកាសល្អមួយ សម្រាប់យុវជនកម្ពុជា ពិសេសយុវជនកំពុងហ្វឹកហាត់ជាមួយក្លឹបភ្នំពេញក្រោនតែម្ដង ដើម្បីមានឱកាសទៅហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយថ្នាលយុវជននៃក្លឹបកម្រិតអាជីព Buriram United នៅលើទឹកដីថៃ ។
គួរបញ្ជាក់ថា សម្រាប់ជំនួបមិត្តភាពលើកដំបូងរវាងក្លឹបជើងខ្លាំងប្រទេសទាំងពីរនេះ គឺក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានរង់បរាជ័យក្រោមថ្វីជើងក្រុមជើងឯកពាន TOYOTA Mekong Cup ២ជំនាន់ Buriram United ដោយលទ្ធផល ៦-០ ។ នេះជាការប្រកួតដ៏សំខាន់មួយរបស់ក្លឹបភ្នំពេញក្រោន សម្រាប់ការត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2017 ជើងទី១ ជាមួយក្លឹប Home United របស់សិង្ហបុរី នៅថ្ងៃទី៣០ ខែមករាខាងមុខនេះ នៅកីឡដ្ឋាន RSN ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត