តើ ឃីម ឌីម៉ា អាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀរកម្ពុជាបានឬទេ?

នូ មករា January 18, 2017


ភ្នំពេញ៖ នាថ្ងៃទី២២ ខែមករា ខាងមុខនេះកីឡាករ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យនឹងត្រូវបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៣,៥០គីឡូក្រាមដោយត្រូវជួបជាមួយអ្នកប្រដាល់ថៃ Fa Phayak  ។ សម្រាប់ព្រឹត្តិការណ៍នេះគេមើលឃើញថា ឌីម៉ា គឺជាអ្នកប្រដាល់ដែលមានសមត្ថភាពជាងគេក្នុងការដណ្ដើមយកខ្សែក្រវាត់មកគ្រប់គ្រងព្រោះ ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែឈ្នះទាំង ២ ប្រកួតប៉ុណ្ណោះទេ ប៉ុន្តែគឺឈ្នះគូប្រកួតនៅទឹកទី៣ មួយប្រកួត និងទឹកទី៤ មួយប្រកួតដែលនេះជាកំណត់ត្រាមួយដ៏ល្អសម្រាប់រូបគេ ។


ឃឹម ឌីម៉ា ដែលគេនិយមហៅថាកូននាគខ្មៅជាយដែននោះមានប្រវត្តិប្រកួតចំនួន ៨៦ដង ឈ្នះ៧២ដង ចាញ់១២ដង និង ស្មើពិន្ទុ ២ដង ។ ២ប្រកួតកន្លងមកឌីម៉ាប្រើជង្គង់ និងកែងយកឈ្នះគូប្រកួតទាំង ២ ប្រកួត ។ សម្រាប់អ្នកប្រដាល់ថៃ Fa Phayak ទោះបីគេមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែអ្នកប្រដាល់រូបនេះមិនស្រួលបង្ក្រាបនោះទេ ។ អ្នកប្រដាល់ថៃរូបនេះ ២ ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះឈ្នះបាន ១ ប្រកួត និង ចាញ់ ១ ប្រកួត ។ គេជាអ្នកលេងជ្ងគង់ដ៏ងស្ចារ្យដូចឌីម៉ាដែរ ។ គេមានប្រវត្តិប្រកួតចំនួន១០១ ដង ឈ្នះ៧៨ដង ចាញ់២២ដង និង ស្មើពិន្ទុ ១ ដង ។

មួយគូទៀតនោះគឺ កីឡាករសេក គឹមរូន របស់ក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវជួបជាមួយ Aram Boy ដែលជាអ្នកប្រដាល់ជើងខ្លាំងមួយរូបមិនស្រួលបង្ក្រាបនោះទេ ។ នាពេលកន្លងមក គឹមរូន ចាញ់ទាំង ២ ប្រកួតហើយឱកាសសម្រាប់អ្នកប្រដាល់រូបនេះឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទំនងជាមិនមានឡើយ ។ ចំពោះ Aram Boy ២ប្រកួតរបស់គេឈ្នះ១ ប្រកួតនិងចាញ់១ ប្រកួត។ គឹមរូនមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៣ដង ចាញ់១៣ដង និង ស្មើពិន្ទុ ១ ដង ។ ចំពោះ Aram Boy វិញមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៧ដង ចាញ់១៣ដង ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត