ប្រធានក្លឹបភ្នំពេញក្រោន៖ ជំនួបជាមួយ Buriram United ជាឱកាសពង្រឹងសមត្ថភាព និងចំណងសាមគ្គីភាពក្លឹបទាំងពីរ!

នូ មករា January 17, 2017


ភ្នំពេញ៖ ខណៈដែលការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិសប្បុរសធម៌រវាងក្រុមភ្នំពេញក្រោន និង Buriram United នឹងត្រូវធ្វើឡើងនាល្ងាចថ្ងៃស្អែកហើយនោះ លោកឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោនបានថ្លែងថា ការប្រកួតនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមទាំងមូល ពិសេសវាក៏ជាចំណែកមួយនៃការពង្រឹងចំណងសាម​គ្គីភាពរវាងក្លឹបធំៗទាំងពីរ បន្ទាប់ពីបានបំពេញការងារជាមួយគ្នារួចមកហើយកាលពីឆ្នាំមុនក្នុងការប្រកួតរវាងក្រុម Cambodia All Stars និង Buriram United នោះ។
ប្រធានក្លឹបជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាលនេះបានលើកឡើងថា ការប្រកួតមិត្តភាពនេះមានគោលដៅ ២ សំខាន់គឺទី១ ដើម្បីពង្រឹងសមត្ថភាពកីឡាករភ្នំពេញក្រោនត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ AFC Cup ដែលនឹងត្រូវជួបជាមួយក្រុម Home United របស់សិង្ហបុរី និងដើម្បីជាការផ្សព្វផ្សាយពីកីឡដ្ឋាន RSN ដល់អ្នកគំាទ្រផងដែរ ។ ចំណែកឯមូលហេតុទី២ នោះគឺដើម្បីប្រមូលថវិកាផ្តល់ដល់អង្គការ Football For Life ដែលកំពុងតែបំពេញបេសកកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមតាមរយៈវិស័យកីឡាបាល់ទាត់នោះ ។


សូមបញ្ជាក់ថា ក្លឹបបាល់ទាត់ដ៏ធំនៅក្នុងប្រទេសកម្ពុជា-ថៃ នេះនឹងត្រូវជួបគ្នានាវេលាម៉ោង ៦ ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្អែកនេះនៅកីឡដ្ឋាន RSN ដែលស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ការប្រកួតដែលជាផ្នែកមួយនៃគម្រោង Chang Buriram ASEAN Tour 2017 នេះ គឺជាជំនួបដើម្បីពង្រឹងសមត្ថភាពរបស់ក្លឹបទាំងពីរ ខណៈដែលរដូវកាលថ្មីក៏កាន់តែខិតជិតមកដល់ហើយនោះ ។ សម្រាប់សំបុត្រចូលរួមទស្សនាវិញ លោកអ្នកអាចទិញបាននៅស្តង់នៅខាងមុខបរិវេណធនាគារអានកូ (ទល់មុខពហុកីឡដ្ឋានជាតិ) ដែលមានតម្លៃ ៤០០០ រៀល និង ២០០០ រៀល ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត