អ្នកប្រដាល់កម្ពុជា ៣ រូបនឹងចេញទៅប្រកួតនៅស្រុកបារាំងនាពេលឆាប់ៗនេះ

នូ មករា January 16, 2017


ភ្នំពេញ៖ អ្នកប្រដាល់ល្បីឈ្មោះកម្ពុជាចំនួន ៣រូបនឹងចេញដំណើរទៅកាន់ប្រទេសបារាំងនាដំណាច់ខែមករា ឬដើមខែកុម្ភៈខាងមុខនេះដើម្បីប្រកួតជាលក្ខណៈមិត្តភាពជាមួយអ្នកប្រដាល់បរទេសនៅទីនោះ ។ នេះជាការចេញទៅប្រកួតមួយដែលសហព័ន្ធកំពុងតែសុំការអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡា ខណៈដែលកម្ពុជាកំពុងតែត្រៀមដាក់ប្រដាល់ក្បាច់បូរាណខ្មែរទៅក្នុងការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ខាងមុខ ហេតុនេះសហព័ន្ធកំពុងតែបង្កើនការផ្សព្វផ្សាយពីកីឡាប្រដាល់បូរាណខ្មែរនៅលើឆាកអន្តរជាតិដើម្បីឲ្យគេស្គាល់ហើយពេលនេះសហព័ន្ធប្រដាល់ក៏នឹងស្វែងរកការគាំទ្រដើម្បីបង្កើតឲ្យបាននូវសហព័ន្ធអន្តរជាតិនៃក្បាច់ប្រដាល់បូរាណខ្មែរផងដែរ ។

លោកម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជាបានអះអាងថា នេះជាការចេញទៅប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិប៉ុណ្ណោះមិនមានការប្រកួតដណ្ដើមខ្សែក្រវាត់អ្វីនោះទេ ហើយអ្នកប្រដាល់កម្ពុជា ៣ រូបដែលត្រូវចេញទៅប្រកួតនោះមានកីឡាករសេន ប៊ុនថេន មកពីក្លិបតាព្រហ្មមានជ័យ, កីឡាករម៉ឺន សុភា របស់សមាគមប្រដាល់ក្រសួងការពារជាតិ និង អ្នកប្រដាល់ឡៅ ចន្ទ្រា នៃក្លិបទ័ពឆ័ត្រយោង៩១១ ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់បានដឹងពីសមាសភាពគូប្រកួតអ្នកទាំង ៣រូបនេះនៅឡើយទេ។  លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាមានប្រសាសន៍ថានេះជាការប្រកួតជាមិត្តភាពជាមួយក្លិបប្រដាល់មួយនៅប្រទេសបារាំងដែលក្លិបនោះក៏ជាសមាជិករបស់សហព័ន្ធប្រដាល់កម្ពុជានៅប្រទេសបារាំងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត