ប្រធានសហព័ន្ធវាយកូនបាល់អ​ន្តរជាតិ លើកទឹកចិត្ត និងកោតសរសើរចំពោះការខិតខំរបស់កម្ពុជា

នូ មករា January 16, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ទទួលបានការកោតសរសើរក៏ដូចជាការលើកទឹកចិត្តបន្ថែមទៀតពីសំណាក់លោក Dave Haggerty ប្រធានសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិបន្ទាប់ពីលោកបានបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករា នៅក្នុងប្រទេសកម្ពុជារួចមក ។

ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃបេសកកម្មនៅក្នុងទ្វីបអាសុីដែលលោកត្រូវធ្វើដំណើរមកកាន់ប្រទេសមួយចំនួនដូចជា សិង្ហបុរី វៀតណាម ក​ម្ពុជា មុុននឹងបន្តទៅកាន់ ឡាវ ម៉ាឡេសុី ​និង ញូវហ្សេឡែន ។ ក្នុងរយៈពេលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រធានសហព័ន្ធរូបនេះបានចូលជួបសំណេះសំណាលជាមួយឯកឧត្តមចម ប្រសិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងបានថ្លែងថា លោកមានក្តីរំភើប និងសូមគំាទ្រចំពោះការអភិវឌ្ឍន៍ជាលំដាប់នៅក្នុងវិស័យកីឡាមួយនេះ ។

ជាមួយគ្នានេះលោកក៏បានចំណាយពេលចូលរួមទស្សនាការហ្វឹកហាត់របស់ក្រុមអត្តពលិកកម្ពុជាគ្រប់កម្រិតមានទាំងឈុតធំ ថ្នាលយុវជន ក៏ដូចជាអត្តពលិកពិការផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត