ប្រាក់តម្លៃខ្លួនរបស់សារឿន ចាន់ ពេលនេះនៅតែស្រពិចស្រពិលនៅឡើយ!

នូ មករា January 16, 2017


ភ្នំពេញ៖ ការប្រកួតរវាងអ្នកប្រដាល់សារឿន ចាន់ មកពីក្លិបតាព្រហ្មមានជ័យជាមួយអ្នកប្រដាល់ថៃលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីល្ងាចថ្ងៃទី៨ ខែមករា កន្លងទៅនេះបានបញ្ចប់ដោយភាពចម្រូងចម្រាស់ ខណៈដែលមកដល់ពេលនេះលុយតម្លៃខ្លួនរបស់គេក៏កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ។ គួររំលឹកថា ក្នុងការប្រកួតកាលនោះសារឿន ចាន់ ត្រូវបានទទួលការចោទប្រកាន់ភ្លាមៗថាលក់ការប្រកួត ហើយលោកហេរ៉ូ ដែលជាពិធីករប្រដាល់របស់អាស៊ីអាគ្នេយ៍ក្នុងព្រឹត្តិការណ៍នោះបានបន្ទោសភ្លាមៗថាសារឿន ចាន់ វាយមិនអស់ពីសមត្ថភាព ហើយថែមទាំងព្រមានថាបើវាយរបៀបនេះរូបគេ ឬអ្នកប្រដាល់ដែលមកពីក្លិបនេះមិនគួរចាប់ឲ្យមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ទៀតឡើយ ។


ជាមួយគ្នានេះលោករាជ សុផែន ដែលជាប្រធានគណៈវិនិច្ឆ័យបានប្រកាសដែរថា នេះជាការប្រកួតមួយដែលគួរឲ្យសង្ស័យ ប៉ុន្តែលោកមិនហ៊ានសម្រេចពីរឿងនេះទេ ។ ចំពោះលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាវិញបានលើកឡើងថា លោកបានប្រគល់រឿងនេះឲ្យក្រុមប្រឹក្សាវិន័យធ្វើការហើយ ពៅលគឺលោកមិនលូកលាន់នោះទេ ។ ចំណែកលោកញាន សុធី ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា រឿងនេះជារឿងរបស់សហព័ន្ធបើសហព័ន្ធសម្រេចបែបណាលោកនឹងធ្វើតាម ព្រោះលោកជាភាគីទូរទស្សន៍ និងមិនលូកលាន់ទៅលើបច្ចេកទេសឡើយ ។


អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កាលពីថ្ងៃទី១៥ ខែមករា លោកហេរ៉ូ ដែលជាពិធីករអាស៊ីអាគ្នេយ៍បានប្រាប់ថា មានគេចំអកឲ្យលោកតាមបណ្ដាញសង្គមដោយខ្លះដៀលលោកថាអាឆ្កួត ប៉ុន្តែលោកមិនតបតទេហើយបើគេយល់ថាលោកខុសគេគួរកុំលាក់មុខហើយចេញមកអង្គុយជជែកគ្នា ឬ ប្ដឹងលោកទៅតុលាការក៏បាន ។ លោកបន្តថា បើលោកនៅតែជាអ្នកធ្វើអត្ថាធិប្បាយប្រដាល់នៅអាស៊ីអាគ្នេយ៍លោកនឹងនៅតែមិនទទួលស្គាល់ចំពោះការប្រកួតដែលមិនអស់ពីសមត្ថភាពនេះដដែល ។ បើតាមការឲ្យដឹងពីលោករាជ សុផែន ក្នុងអំឡុងសប្ដាហ៍នេះក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធនឹងជួបប្រជុំគ្នាដោះស្រាយពីបញ្ហានេះឱ្យជ្រះស្រឡះ ដូច្នេះចាំមើលតើសារឿន ចាន់ មានកំហុសឬយ៉ាងណា ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត