គ្រូអាស៊ីអឺរ៉ុប ប្ដេជ្ញាថាយ៉ាងហោចណាស់នឹងគ្រងលេខ៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧

នូ មករា January 16, 2017


ភ្នំពេញ៖ លោក សុខ វាសនា គ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប បានលើកឡើងថា ដោយសារជាឆ្នាំដំបូង ដែលលោកផ្លាស់មកដឹកនាំក្រុមក្របខណ្ឌគ្រឹះស្ថានសិក្សានេះ លោករំពឹងថា យ៉ាងហោចណាស់ក៏ប្រជែងឲ្យបានចំណាត់ថ្នាក់លេខ៧ នៃលីគគំពូលកម្ពុជា ឆ្នាំ២០១៧នេះដែរ ។ អតីតគ្រូបង្វឹកក្រុមយុវជននៃក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះ បាននិយាយថា ដោយសារបញ្ហាកីឡាករ និងការប្រមូលផ្ដុំមានរយៈពេលខ្លី លោកមិនរំពឹងប្រជែងតំណែងជើងឯកជាមួយក្លឹបធំៗនោះទេ ប៉ុន្ដែលោកនឹងពង្រឹងក្រុមអាស៊ីអឺរ៉ុបឲ្យបានល្អបំផុត សម្រាប់ត្រៀមរដូវកាលបន្ដបន្ទាប់ ។


លោក សុខ វាសនា និយាយថា «ទាំង Hun Sen Cup និងលីគកំពូលកម្ពុជា គឺសុទ្ធតែជាពានសំខាន់ ប៉ុន្ដែឆ្នាំដំបូងនេះ ខ្ញុំផ្ដោតសំខាន់លើលីគ ដោយខ្ញុំកំណត់គោលដៅយកចំណាត់ថ្នាក់លេខ៧ ឲ្យបាន តែបើទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនេះ គឺកាន់តែល្អ ។ តែសំខាន់បច្ចុប្បន្ន ក្រុមខ្ញុំកំពុងខ្វះខាតធនធាននៅឡើយ ដូច្នេះហើយទើបខ្ញុំមិនទាន់កំណត់គោលដៅស្វែងរកជើងឯកដូច្នេះ» ។

គួរបញ្ជាក់ថា កាលពីរដូវកាលមុនអាស៊ីអឺរ៉ុប បានបញ្ចប់ការប្រកួតលីគកំពូលកម្ពុជាត្រឹមចំណោត់បាតតារាងលេខ១០ ក្រោយឆ្លងកាត់ ១៨ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ១៤ប្រកួត ។ ជារួមចំណាត់ថ្នាក់នេះ ត្រូវកាត់ចោលពីការប្រកួតលីគកំពូលកម្ពុជាទៅហើយ ប៉ុន្ដែក្រោយមានការស្នើសុំ និងមានការសម្របសម្រួលលពីសហព័ន្ធ ទើបក្រុមអាស៊ីអឺរ៉ុប មានឱកាសត្រៀមបង្ហាញវត្តមានជាថ្មី នៅក្នុងឆ្នាំ២០១៧នេះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត