គោព្រៃកម្ពុជាមកវិញយប់នេះ ក្រោយចាញ់អារ៉ាប់ប៊ីសាអូឌីតស្ពឹកមុខ ៧-២

គឹមហុក January 15, 2017


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់យ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ដោយលទ្ធផល ៧-២ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទឹកដីកណ្ដាលនៃប្រទេសអារ៉ាប់រួម កាលពីយប់មិញ ។ ក្រោយការបរាជ័យនេះ ក្រុមរហស្សនាមគោព្រៃកម្ពុជានេះ នឹងហោះមកដល់ស្រុកកំណើតវិញ នៅវេលាម៉ោងប្រមាណ ១១យប់នេះ ។

ថ្វីត្បិតរបូតគ្រាប់ដល់ទៅ ៧គ្រាប់ក្នុងជំនួបមិត្តភាពជាប្រវត្តិសាស្ដ្រនេះក៏ពិតមែន ប៉ុន្ដែកីឡាករ ឃួន ឡាបូរ៉ាវី គឺជាអ្នកទម្លាយសំណាញ់ទីក្រុមខ្លាំងអារ៉ាប់ប៊ីសាអូឌីមុន នៅត្រឹមនាទីទី១៩ ។ បន្ទាប់មកទើបកីឡាករ Al Shamrani វាយបកបាន ៣គ្រាប់វិញ មុននឹងកីឡាករ កែវ សុខផេង រកបាន ១គ្រាប់ទៀតឲ្យក្រុមជម្រើសជាតិកម្ពុជា ។ តែគួរឲ្យស្ដាយតង់ទី២ ក្រុមអារ៉ាប់ប៊ីសាអូឌីត បានបន្ថែម ៤គ្រាប់ទៀត ដើម្បីលត់ក្រុមគោព្រៃកម្ពុជា ៧-២ តែម្ដង ។

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត