ផ្លូវការ! ចាន់ វឌ្ឍនាកា ត្រូវបានផ្ទេរទៅលេងឲ្យក្លឹប Fujieda របស់ជប៉ុនក្នុងលក្ខខណ្ឌខ្ចីជើង

នូ មករា January 13, 2017


ភ្នំពេញ៖ ទីបំផុតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានផ្ទេរពីក្លឹបបឹងកេតអង្គរ ទៅលេងឲ្យក្លឹប Fujieda MYFC សមាជិកលីគលំដាប់ទី៣ របស់ជប៉ុនជាផ្លូវការហើយក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីភាគីទាំងបីបានព្រមព្រៀងលើកិច្ចសន្យារួមគ្នា ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧មុននេះ ។

 

នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រក្នុងពិភពបាល់ទាត់កម្ពុជា ដោយខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ ចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករកម្ពុជាដំបូងគេបង្អស់ ដែលបានចេញទៅប្រកបអាជីពនៅលើទឹកដីជប៉ុន ។ ប៉ុន្ដែតម្លៃខ្លួនក្នុងការផ្ទេរកីឡាករមានដើមកំណើរមកពីខេត្តកំពតរូបនេះ មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត