លេចឮព័ត៌មាន ចាន់ វឌ្ឍនាកា ទៅលេងឲ្យក្លឹប Fujieda របស់ជប៉ុន!

នូ មករា January 12, 2017


ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមករាស្អែកនេះ ក្លឹបបាល់ទាត់បឹងកេតអង្គរ នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារភ្នំពេញ តែអ្នកផ្ដល់ព័ត៌មានមិនបានបញ្ជាក់ឲ្យដឹងពីគោលបំណងនៃសន្និសីទនេះនោះទេ ។ ប៉ុន្ដែមានប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយ បានបង្ហើបថា សន្និសីទនោះក៏មានវត្តមានភាគីក្លឹប Fujieda MYFC របស់ជប៉ុនចូលរួមផងដែរ ដើម្បីពិភាក្សាអំពីការដោះដូរកីឡាករ ពិសេសគឺ ចាន់ វឌ្ឍនាកា តែម្ដង ។

តើ ចាន់ វឌ្ឍនាកា ត្រូវផ្ទេរទៅលេងឲ្យក្លឹប Fujieda MYFC មែន ឬក៏យ៉ាងណា? តាមរយៈការបង្ហើបឲ្យដឹងខាងលើ ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយថា ខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកម្ពុជានេះ ប្រាកដជាទៅលេងឲ្យក្លឹបជប៉ុននោះទេ ប៉ុន្ដែប្រភពដដែលបានលួចបង្ហើបយ៉ាងខ្លីថា៖«នៅថ្ងៃស្អែកនេះ នឹងមានព្រឹត្តិការណ៍ប្រវត្តិមួយកើតឡើងក្នុងវិស័យបាល់ទាត់កម្ពុជា» ។


ប៉ុន្ដែមកទល់ពេលនេះ អ្វីៗគឺស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ខណៈអ្នកគាំទ្រកំពុងរង់ចាំដំណឹងយ៉ាងអន្ទះសារ ដោយចង់ដឹងថា ចាន់ វឌ្ឍនាកា សម្រេចចិត្តបែបណា ចំពោះជោគវាសនារបស់ខ្លួន ។ តែកន្លងទៅថ្មីៗ មានប្រភពព័ត៌មានពីក្លឹបបឹងកេត បានបង្ហើបថា ចាន់ វឌ្ឍនាកា មាន ៤ជម្រើស បើចេញពីបឹងកេត គឺគេអាចទៅលេងឲ្យជប៉ុន ឬថៃ សិង្ហបុរី ឬម៉ាឡេស៊ី ។ ដូច្នេះចម្លើយនឹងដឹងការពិតនៅថ្ងៃស្អែក ក្រោយសន្និសីទសារព័ត៌មានខាងលើបានបញ្ចប់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត