ក្រៅពី ចាន់ វឌ្ឍនាកា សូម្បី Gbenga និង Julius ក៏មិនប្រាកដនៅបឹងកេតដែរ

នូ មករា January 10, 2017


ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ ក្លឹបបឹងកេតអង្គរ បានកើតមានព័ត៌មានគួរឲ្យភ្ញាក់ផ្អើលជាច្រើន ពិសេសទាក់ទងនឹងចែកផ្លូវជាមួយលោក ប្រាក់ សុវណ្ណារ៉ា ក៏ដូចជាគម្រោងចាកចេញពីក្លឹប និងស្រុកកំណើតទៅបន្ដអាជីពបាល់ទាត់នៅក្រៅស្រុករបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ជាដើម ។ ប៉ុន្ដែឥលូវនេះមានព័ត៌មានថ្មីទៀតហើយ ដោយកីឡាករបរទេសឆ្នើមៗ ២រូប អាចនឹងចាកចេញពីក្លឹបបឹងកេត រួមមានកីឡាករ Ajayi Gbenga Samuel និងកីឡាករ Julius Oiboh ។

លោក បែ មករា អ្នកចាត់ការទូទៅនៃក្លឹបបឹងកេតអង្គរ បានថ្លែងឲ្យដឹងថា Gbenga និង Julius ពេលនេះ គឺកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ ព្រោះ Gbenga ទើបបានផុតកុងត្រា ខណៈ Julius មិនទាន់បានចុះកិច្ចសន្យាផ្លូវការនៅឡើយ ។ ប៉ុន្ដែយ៉ាងណាលោកមិនហ៊ានទស្សន៍ទាយថា ពួកគេទាំងពីរនឹងបន្ដជួយបឹងកេត ឬក៏អត់នោះទេ តែការពិតនឹងដឹងក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីក្លឹបធ្វើការចរចាជាមួយកីឡាករបរទេសទាំងពីររួច ។

កីឡាករនីហ្សេរីយ៉ាទាំង ២រូបខាងលើ គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងក្រុមបឹងកេតអង្គរកន្លងមក ពិសេសគឺ Gbenga ដែលបានជួយបឹងកេត តាំងពីឆ្នាំ២០១៥ នឹងជាដៃគូដ៏ល្អរបស់ វឌ្ឍនាកា នៅតំបន់ប្រយុទ្ធ ហើយគេក៏ជាផ្នែកមួយជួយបឹងកេតឈ្នះជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ និងឈ្នះជើងឯករងពានរង្វាន់ TOYOTA Mekong Club Championship កាលពីឆ្នាំ២០១៥ ផងដែរ ។ រីឯ Julius ក៏ជាអតីតខ្សែប្រយុទ្ធធ្លាប់ជួយបឹងកេតលើកពានលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១២ ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត