អភិបាលរាជធានីភ្នំពេញ ប្រកាសឱ្យចៅហ្វាយខណ្ឌទាំង ១២ ខិតខំពង្រីកវិសាលភាពកីឡាបន្ថែមទៀត

នូ មករា January 6, 2017


ភ្នំពេញ៖ ឯកឧត្តមប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសប្រាប់ចៅហ្វាយខណ្ឌទាំង១២ ដែលចំណុះរាជធានីភ្នំពេញឲ្យពង្រីកវិសាលភាពកីឡាឱ្យបានកាន់តែខ្លាំងថែមទៀត ។ ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីបិទការប្រកួតកីឡាដណ្ដើមពានរង្វាន់ ៧មករារបស់រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៥ ខែមករាម្សិលមិញនេះ ។

ឯកឧត្តមបន្តថាពេលនេះយើងមានតែបាល់ទាត់ និងបាល់ទះប៉ុណ្ណោះតែសម្រាប់ឆ្នាំក្រោយៗទៅ លោកទាមទារឲ្យគ្រប់ខណ្ឌទាំង១២ត្រូវបន្ថែមប្រភេទកីឡាផ្សេងៗទៀតឲ្យបានច្រើនដើម្បីចូលរួមអបអរទិវា ៧មករានេះ ដោយខណ្ឌនីមួយៗត្រូវមានការប្រកួតដើម្បីរកក្រុមខ្លាំង ឬកីឡាករខ្លាំងរបស់ខ្លួនមកចូលរួមប្រកួតរកជើងឯកប្រចាំរាជធានីភ្នំពេញជាបន្តទៀត ក្នុងនោះកីឡាបាល់បោះ វាយកូនឃ្លីលើតុ ប៉េតង់ អត្តពលកម្ម និងប្រភេទកីឡាដទៃទៀតគឺត្រូវតែបង្កើត ។

ឯកឧត្តមបានបន្តថា ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតបែបនេះវាក្លាយជាការប្រឡងប្រជែងគ្នាមួយរវាងខណ្ឌ និងខណ្ឌលើវិស័យកីឡា ហើយសង្ឃឹមថាឆ្នាំក្រោយព្រឹត្តិការណ៍បែបនេះនឹងមានប្រភេទកីឡាជាច្រើនត្រូវបានដាក់ឲ្យប្រកួត ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត