ក្លឹបថៃ Port FC នាំចូលខ្សែប្រយុទ្ធមួយរូបមកពីលីគកំពូលរបស់អេស្ប៉ាញ

នូ មករា January 6, 2017


ថៃ៖ បន្ទាប់ពីទទួលបានសិទ្ធិឡើងមកលេងនៅលីគកំពូលថៃវិញភ្លាម ក្លឹប Port FC បានតាមប្រមាញ់យកកីឡាករមួយរូបមកពីលីគ La Liga របស់អេស្ប៉ាញភ្លែតដើម្បីបន្ថែមកម្លាំងត្រៀមប្រកួតប្រជែងក្នុងរដូវកាលឆ្នាំ២០១៧ នេះ ។ បើទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការក៏ពិតមែន ប៉ុន្តែយោងតាមប្រភពព័ត៌មានពីប្រទេសអេស្ប៉ាញបានឱ្យដឹងថា នៅពេលនេះភាគីទាំងសងខាងបានព្រៀមព្រៀងគ្នាលើលក្ខណ្ឌនានាស្ទើរតែទាំងស្រុងហើយ ពោលគឺនៅរង់ចាំតែការចុះកិច្ចសន្យាជាមួយគ្នាតែប៉ុណ្ណោះ ។


សូមបញ្ជាក់ថាកីឡាករអឺរ៉ុបដែលកំពុងតែត្រៀមខ្លួនមកប្រកបអាជីពនៅតំបន់អាសុីអាគ្នេយ៍នេះមានឈ្មោះថា Asdrúbal Padrón ដែលកំពុងលេងឱ្យក្លឹប Las Palmas នៅលីគកំពូលនៃប្រទេសអេស្ប៉ាញ  ហើយបើតាមបណ្តាញសារព័ត៌មានពីប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះបានរាយការណ៍ថា រូបគេបានសម្រេចទទួលយកសំណើររបស់ក្លឹប​ Port FC ហើយ មិនត្រឹមតែប៉ុណ្ណោះគេក៏មានក្តីសង្ឃឹមថាប្រទេសថៃនឹងក្លាយជាទីលាននៃការប្រកួតប្រជែងមួយដ៏ល្អសម្រាប់អាជីពរបស់ខ្លួន ខណៈដែលជំនួបរវាងក្រុម Las Palmas និងក្រុម Atletico Madrid កាលពីថ្ងៃទី៣ ខែមករា កន្លងមកគឺជាការបង្ហាញខ្លួនលើកចុងក្រោយហើយសម្រាប់រូបគេនៅ La Liga ។
ខ្សែប្រយុទ្ធរូបនេះបានថ្លែងថា៖ « ខ្ញុុំបានទទួលសំណើរពីក្លឹបរបស់ថៃហើយ! វាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយខ្ញុំដឹងថាវិស័យបាល់ទាត់នៅក្នុងប្រទេសនេះកំពុងមានការរីកចម្រើនជាលំដាប់ និងមានកីឡាករអឺរ៉ុបជាច្រើនកំពុងលេងនៅទីនោះ ដូច្នេះវាជាពេលដ៏ល្អក្នុងការចាកចេញពី Las Palmas » ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត