ក្រុមហ៊ុន​ SCG ប្រកាសឧបត្ថម្ភ ៦០០ លានបាតដល់ក្លឹប Muangthong United ដើម្បីសម្រេចមហិច្ឆតាឈានដល់កម្រិតទ្វីបអាសុី

នូ មករា January 5, 2017


ថៃ៖ ក្រុមហ៊ុន SCG ដែលជាសហគ្រាសពាណិជ្ជកម្មដ៏ធំមួយនៅក្នុងប្រទេសថៃបានសម្រេចផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន ៦០០ លានបាត (ប្រមាណជាជាង ១៦លានដុល្លារអាម៉េរិគ) សម្រាប់រយៈពេល ៥ ឆ្នាំដល់ក្លឹបបាល់ទាត់ Muangthong United  តាមរយៈគម្រោង « Be The Future» ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅក្នុងការក្លាយជាក្លឹបឈានមុខលំដាប់ទ្វីបអាសុីនារយៈពេលដ៏ខ្លីខាងមុខនេះ ។


តំណាងក្រុមហ៊ុន SCG បានថ្លែងថា ការចូលរួមនេះគឺជាចំណែកមួយដើម្បីជំរុញឱ្យវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសថៃកាន់តែមានភាពរីកចម្រើនជាលំដាប់ ស្របពេលដែលក្លឹប Muangthong United គឺជាក្លឹបបាល់ទាត់មួយដែលមានសក្តានុពលក្នុងការប្រកួតប្រជែងទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ជាពិសេសគឺក្នុងកម្រិតតំបន់អាសុីតែម្តង ។

ទន្ទឹមនឹងការឧបត្ថម្ភនេះ ថ្នាក់ដឹកនាំក្លឹប Muangthong United បានប្តេជ្ញាថា នឹងធ្វើឱ្យក្លឹបដែលកំពុងគ្រងតំណែងជើងឯកលីគកំពូលនៃប្រទេសថៃនេះបានក្លាយជាក្លឹបឈានមុខនៅក្នុងតំបន់អាសុីក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ជាពិសេសនឹងបណ្តុះបណ្តាលកីឡាករឆ្នើមៗជាច្រើនទៀតដើម្បីផ្តល់ឱកាសឱ្យពួកគេបានលេងទាំងក្នុុងក្រុមជម្រើសជាតិថៃ ក៏ដូចជាចេញទៅលេងនៅក្រៅប្រទេសផងដែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន SCG បានធ្វើការឧបត្ថម្ភដល់ក្លឹប Muangthong United ជាលើកដំបូងកាលពីឆ្នាំ២០១២ ក្នុងទំហំទឹកប្រាក់ ៦០០ លានបាតក្នុងរយៈកាល ៥ ឆ្នាំដែរ (២០១៦-២០១៧) និងបានទិញយកភាគហ៊ុនចំនួន ៣០ ភាគរយ ព្រមទាំងបានប្តូរឈ្មោះទៅជាក្លឹបបាល់ទាត់ SCG Muangthong United វិញ ។ ជាងនេះទៅទៀត នាពេលកន្លងមកក្រុមហ៊ុនផលិតសុីម៉ង់តិ៍ដ៏ធំនៅក្នុងតំបន់អាសុីអាគ្នេយ៍នេះក៏បានចូលរួមឧបត្ថម្ភខ្លះដែរដល់ក្លឹបភ្នំពេញក្រោនរបស់កម្ពុជាហើយអាចនឹងចាប់ដៃគូជាផ្លូូវការចាប់ពីឆ្នាំ២០១៧ នេះ ក៏ដូចជាក្លឹប Hanoi T & T របស់វៀតណាមទៀតផង ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត