សហព័ន្ធខ្មែរកីឡាហាប់គីដូ​ បើកក្លឹបហ្វឹកហាត់ថ្មី​នៅពហុកីឡដ្ឋានជាតិ

នូ មករា January 5, 2017


ភ្នំពេញ៖ កីឡាហាប់គីដូដែលមានប្រភពមកប្រទេសកូរ៉េ និងមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងតែពីឆ្នាំ១៩៦៨ មកនោះ កំពុងតែពង្រឹងខ្លួនខ្លាំងៗឡើងដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជាពិសេសដល់យុវវ័យតែម្តងឱ្យចូលរួមហ្វឹកហាត់កាន់តែច្រើនថែមទៀត ។


ក្នុងគោលដៅនេះហើយទើបសហព័ន្ធខ្មែរកីឡាហាប់គីដូ​បានបើកឱ្យមានក្លឹបហ្វឹកហាត់ថ្មីមួយ​ដែលមានទីតាំងក្នុងពហុកីឡដ្ឋាន​ជាតិអូឡាំពិកកម្ពុជា​ដែលនឹងចាប់ផ្តើមហ្វឹកហាត់ពីម៉ោង​៥.៣០នាទី​ ដល់​ ៦.៣០​ ព្រឹក​ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ។​ ទាក់ទងដល់របៀបនៃការទទួលកម្រិតខ្សែក្រវាត់ឬដាន់វិញគឺខ្សែក្រវាត់​ខ្មៅ​​ត្រូវ​ចំណាយពេល​ហាត់​ចំនួន ២ ឆ្នាំ ។ ពេល​បាន​ខ្សែក្រវាត់​ខ្មៅ​ហើយ​​គេត្រូវចំណាយ​ពេលហាត់​មួយឆ្នាំ​ទៀត​ទើបបាន​ឡើង​ខ្សែក្រវាត់មួយដាន់ (គម្រប់​ពីរ​ដាន់) ហើយចាប់ពីពីរ​ដាន់​ឡើងទៅ​​ត្រូវ​ហាត់​រយៈពេល ២​ ឆ្នាំ​បន្ថែមទើប​អាច​ប្រឡង​យក​​បាននូវដាន់ថ្មីទៀតបាន ពោលគឺហ្វឹកហាត់​ជា​ប់លាប់​ក្នុង​រយៈ ២ ​ឆ្នាំ​ ម្ដងទើប​គេ​អាច​ប្រឡង​ឡើង​ខ្សែក្រវាត់​បាន។

ចំពោះសិស្សានុសិស្ស និងសាធារណជនដែលមានបំណងចង់ហ្វឹកហាត់កីឡាហាប់គីដូ​ដើម្បីពង្រឹងសុខភាព​សូមអញ្ជើញចុះឈ្មោះហ្វឹកហាត់​ចាប់ពីថ្ងៃនេះតទៅ ឬអាចទាក់ទងដើម្បីសាកសួរព័ត៌មានបន្ថែមតាមរយៈទូស័ព្ទលេខ​ 012 715 415,069 212 162, 098 321 618 ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត