ប៉ារ៉ាឡាំពិក បន្តធ្វើតេស្តអត្តពលកម្មត្រៀមអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅម៉ាឡេសុី

នូ មករា January 5, 2017


ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមករា ម្សិលមិញនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានធ្វើតេស្តលើប្រភេទកីឡាអត្តពលកម្មបន្តទៀតដើម្បីរកអត្តពលិកដែលមានសមត្ថភាពសម្រាប់ចូលរួមព្រឹត្តិការណ៍ ASEANParaGames លើកទី៩នៅប្រទេសម៉ាឡេស៊ី ។ លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានអញ្ជើញចូលរួមត្រួតពិនិត្យការធ្វើតេស្តនេះដោយផ្ទាល់ ។

លោកផៃ សុខ ដែលជាគ្រូបង្វឹកបានបញ្ជាក់ថាការធ្វើតេស្តនេះគឺមានវិញ្ញាសារត់ចាប់ពី១០០ម៉ែត្រដល់៤០០ ម៉ែត្រ ដែលក្នុងនោះមានវិញ្ញាសារត់សម្រាប់អ្នកពិការដៃ ពិការជើង ពិការភ្នែក ។ ចំពោះវិញ្ញាសារទេះគឺធ្វើតេស្តក្នុងវិញ្ញាសា១០០ម៉ែត្រ ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ។ លោកឡាក់ ឡុច ដែលជាគ្រូបង្វឹកកីឡាជនពិការកម្ពុជាបានឲ្យដឹងថាមានអត្តពលិកចំនួន ៣២នាក់មកចូលរួមធ្វើតេស្តដែលក្នុងនោះមាន ៧នាក់ជាកីឡាការិនី ។

សូមបញ្ជាក់ថា ចំពោះវិញ្ញាសារទេះកីឡាករ វ៉ាន វ៉ុន នៅតែស្ថិតនៅកំពូលគេដដែល ដោយក្នុងការប្រណាំង១០០ម៉ែត្ររូបគេប្រើថិរវេលា១៥វិនាទី ១៨ ខណៈដែលកីឡាករ ២នាក់ទៀតប្រើថិរវេលា ១៦វិនាទី៤៣ និង ១៧វិនាទី០២ ។ ក្នុងចម្ងាយ៤០០ម៉ែត្រ វ៉ាន វ៉ុន ប្រើថិរវេលា៥៦វិនាទី៨៥ រីឯកីឡាករ ២នាក់ទៀតប្រើថិរវេលា៥៩វិនាទី០២ និង ១នាទី០៣ ។ ចំពោះចម្ងាយ៨០០ម៉ែត្រវ៉ាន វ៉ុន ធ្វើបានក្នុងថិរវេលា២នាទី គត់ ចំណែកឯ ២នាក់ទៀតគឺ ២នាទី០១វិនាទីដូចគ្នា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត