ក្លឹប Lanexang United ផ្តល់សំបុត្រឥតគិតថ្លៃ ៦០០០ សន្លឹកក្នុងជំនួបជាមួយ Buriram ល្ងាចនេះ

នូ មករា January 4, 2017


ឡាវ៖ ក្លឹបបាល់ទាត់ឡាវ Lanexang United បានប្រកាសផ្តល់នូវសំបុត្រឥតគិតថ្លៃចំនួន ៦០០០ សន្លឹកដល់អ្នកគំាទ្រដែលមានបំណងចូលរួមទស្សនាការប្រកួតជើងទី១ជាមួយក្រុម Buriram United ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Toyota Mekong Club Championship 2016 ដែលនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Chao Anu Vong Stadium នាវេលាម៉ោង ៦ ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នេះ ។

ក្លឹបជើងឯកនៃលីគកំពូលប្រទេសឡាវនេះបានប្រកាសថា ការផ្តល់ជូននេះគឺធ្វើឡើងក្នុងគោលដៅដើម្បីលើកទឹកចិត្តដល់ប្រជាជនឡាវដែលតែងតែទន្ទឹងរង់ចាំដោយអន្ទះសារអំពីការប្រកួតដ៏សំខាន់នេះ តាំងតែពីពេលចាប់ផ្តើមរហូតដល់វគ្គចុងក្រោយ ។​ ជាងនេះទៅទៀត វាជាការបង្ហាញឱ្យឃើញថា អ្នកគាំទ្រទាំងអស់មានសាមគ្គីភាព ក៏ដូចជាកម្លាំងចិត្តតែមួយរួមគ្នាដើម្បីឈានទៅរកការសម្រេចគោលដៅជ័យជម្នះដែលជាកិត្តិយសរបស់ជាតិទាំងមូល ។

សូមរំឮកថា កាលពីឆ្នាំ២០១៥ ក្រុម Buriram United បានគ្រងតំណែងជើងឯក ក្រោយយកឈ្នះក្រុមបឹងកេត ដោយតឹងតែងបំផុតជាមួយលទ្ធផល ១-០ នៅលើទឹកដីរបស់ខ្លួន ។ យ៉ាងណាមិញក្រុម Lanexang បានយកឈ្នះក្រុមបឹងកេតយ៉ាងងាយ ដូច្នេះ Buriram ក៏ទំនងពិបាកទប់ទល់ក្រុមមកពីឡាវនេះដែរ ។ ប៉ុន្ដែការប្រកួតវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះធ្វើឡើងចំនួន ២ជើង ពោលគឺការប្រកួតជើងទី១ ធ្វើឡើងលើទឹកដីឡាវល្ងាចនេះ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅលើទឹកដីថៃវិញម្ដង នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ចុងសប្ដាហ៍នេះ ៕

អត្ថបទ៖

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត