អ្នកជំនាញវៃក្នុងទ្រុង ចាន់ ហេង ត្រៀមឡើងរេញ ONE FC ម្ដងទៀតនៅ​ឥណ្ឌូនេស៊ី

នូ មករា January 3, 2017


ភ្នំពេញ៖ អ្នកប្រយុទ្ធរបស់កម្ពុជា ចាន់ ហេង នឹងត្រូវជួបកីឡាករម្ចាស់ផ្ទះឥណ្ឌូនេស៊ី Su Noto ក្នុងទម្ងន់ ៦៥,៨ គីឡូក្រាមនាការ​ប្រកួត​របស់​កម្មវិធី ONE Championship ដែល​នឹងត្រូវ​វិល​ទៅកាន់​សង្វៀន Convention Center ក្នុង​ទីក្រុង​ហ្សាការតានៅថ្ងៃ​សៅរ៍ ទី១៤ ខែមករា ខាងមុខនេះ។

ដៃគូ​របស់ ចាន់ ហេង គឺ Su Noto មានកំណត់​ត្រាឈ្នះ ៥ លើក និងចាញ់ ៣ លើក ហើយកាលពី​ប្រកួត​ចុងក្រោយ Su Noto បានចាញ់​កីឡាករ​ហ្វីលីពីន Edward Kelly ក្នុង​កម្មវិធី ONE: Age of Domination ក្នុង​ទីក្រុង​ម៉ានីល ។ កីឡាករ ចាន់ ហេង ដែលមានវ័យ ២៨ ឆ្នាំ នឹងប្រកួត​តំណាង​ឲ្យក្លិប Cambodia Top Team នោះបានបញ្ជាក់​ប្រាប់ថា បច្ចុប្បន្ន​រូបគេ​បាន​ចំណាយពេល​ជាច្រើន និងផ្តោត​តែលើ​ការហ្វឹកហាត់​ប៉ុណ្ណោះ ដោយរូបគេបានឱ្យដឹងថា៖ «ខ្ញុំបាន​ឈប់​ធ្វើការ និង​ចំណាយពេល​ជាច្រើន​ក្នុង​ការហាត់ ទាំង​ស្នៀតក្លេ និងវាយ​ទៅលើ​ដៃគូ ហើយខ្ញុំនឹង​ប្រឹងឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើឲ្យ​បានល្អ​ក្នុងពេល​ជួប​គូប្រកួត​របស់ខ្ញុំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី» ។

សូមបញ្ជាក់ថា កីឡាករកម្ពុជារូបនេះមានកំណត់​ត្រាឈ្នះ​ក្នុងការ​ប្រកួត MMA ចំនួន ៨ លើក និង​ចាញ់ ៣ លើក ក្នុងនោះ​រូបគេ​បានឈ្នះ​ដោយ​ការប្រើ​ស្នៀតក្លេ ៦ លើក និងឈ្នះ​ដោយ​ការ​ផ្តួល​ដៃគូឲ្យ​សន្លប់ ១ លើក ហើយ​ក្នុង​ការប្រកួត​លើក​ចុងក្រោយ ចាន់ ហេង បានចាញ់​កីឡាករ​ឥណ្ឌូនេស៊ី Mario Satya Wirawan ក្នុង​ទឹកទី ១ ក្នុង​ព្រឹត្តិការណ៍ ONE: Kingdom of Khmer ។

នៅឆ្នាំ២០១៧នេះ រូបគេមានជំនឿចិត្តយ៉ាងខ្លាំងក្នុងការយកឈ្នះដៃគូប្រកួតខណៈដែលកីឡាករ​មកពី​ខេត្ត​កំពង់ចាម​រូបនេះធ្លាប់បានចាញ់ពីរលើកគឺក្នុងព្រឹត្តិការណ៍ ONE: Kingdom of Khmer កាលពីចុងឆ្នាំ២០១៥ និង ONE: Rise of the Kingdom កាលពីខែកញ្ញា ឆ្នាំ២០១៤ នៅសាលមហោស្រពកោះពេជ្រ ប៉ុន្តែកាលពីដើមខែកុម្ភៈឆ្នាំ២០១៥ កន្លងទៅចាន់ ហេង បានប្រកួតឈ្នះកីឡាករថៃក្នុងព្រឹត្តិការណ៍ Full Metal Dojo 4 នៅ​រាជធានី​បាងកក ប្រទេស​ថៃ ។

អត្ថបទ៖  រត្ន័

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត