Muangthong United បន្ថែមកម្លាំងថ្មីដែលជាអតីតសមាជិកជម្រើសជាតិកូរ៉េខាងត្បូង

នូ មករា January 3, 2017


ថៃ៖ ក្លឹបជើងឯកលីគកំពូលនៃប្រទេសថៃ Muangthong United ទើបតែបានបន្ថែមកម្លាំងថ្មីមួយរូបទៀត ដែលជាអតីតកីឡាករនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងធ្លាប់បានលេងឱ្យក្លឹបបាល់ទាត់ល្បីៗជាច្រើននៅក្នុងប្រទេសកូរ៉េក៏ដូចជានៅក្នុងប្រទេសរុស្សីផងដែរ ។

ខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះបានធ្វើដំណើរមកដល់ប្រទេសថៃកាលពីចុងសប្តាហ៍មុនដោយបាននាំយកភរិយា និងកូនស្រីទាំងពីរមកជាមួយផង ។ ក្រៅពីធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិនាព្រឹត្តិការណ៍ 2006 World Cup ហើយនោះ កីឡាករ Lee Ho ក៏ធ្លាប់លេងនៅក្លឹប Zenit St. Petersburg របស់រុស្សី និងក្លឹបកូរ៉េ Jeonbuk Hyundai ដោយបានជួយក្រុមនេះឈ្នះពាន 2016 AFC Champions League ថែមទៀតផង ។

ថ្នាក់ដឹកនាំក្លឹប Muangthong United  បានលើកឡើងថា ការចូលរួមរបស់ខ្សែបម្រើរូបនេះនឹងអាចរួមចំណែកក្នុងការផ្តល់ពិសោធន៍ល្អៗដល់មិត្តរួមក្រុមដែលជាជនជាតិថៃ ព្រមទាំងជាចំណែកក្នុងការប្រកួតនារដូវកាលឆ្នាំ២០១៧ ខាងមុខផងដែរ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត