សងសឹកឲ្យឪពុករបស់ខ្លួនមិនបានសម្រេច បន្ទាប់ពីរង់ចាំអស់ជាង១០ឆ្នាំមកនោះ

គឹមហុក January 1, 2017


អ្នកប្រដាល់វ័យក្មេងកម្ពុជាឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃវ័យចាស់ Re Da នាព្រឹកថ្ងៃទី ១មករា លើសង្វៀនអាស៊ីអាគ្នេយ៍ ។ បើតាមការអះអាងពីលោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យនោះថា ហេង ប៊ុនឃីម ដែលជាឪពុករបស់ឃីម បូរ៉ាធ្លាប់ប្រកួតជាមួយRe Da ដល់ទៅ៣លើកដែលកាលនោះគេនៅក្មេងៗដូចគ្នា ។ ក្នុងការប្រកួត៣លើកនេះ ប៊ុនឃីម ត្រូវ Re Da វ៉ៃឲ្យសន្លប់ទាំង ៣ លើក ។

លោកហេង ប៊ុនឃីម ឪពុករបស់ ឃីម បូរ៉ា ដែលកាលពីជាង១០ឆ្នាំមុនជាអ្នកប្រដាល់របស់ក្លិបរាជសីហ៍ ខេត្តបន្ទាយមានជ័យ ។ កាលនោះនៅភ្នំពេញ ប៊ុនឃីម មិនសូវជាមានឈ្មោះបោះសម្លេងទេតែនៅជាយដែនគេជាខ្លាំងមួយរូប ដែលប្រកួតមិនងាយចាញ់នរណាឡើយ ។

ថ្ងៃទី១មករាឆ្នាំ២០១៧ឃីម បូរ៉ាបានឡើងសងសឹកជំនួសឧ៍ពុករបស់គេជាមួយ ReDa ប៉ុន្តែធ្វើមិនបានសម្រេចឡើយ គឺបានត្រឹមស្មើពិន្ទុប៉ុណ្ណោះ ហើយបូរ៉ាត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី៣ថែមទៀតផង ។

គួរបញ្ចាក់ថា អ្នកប្រដាល់ថៃ Re Da ដែលមានវ័យរហូតដល់ទៅ ៤៦ឆ្នាំនោះ គឺនៅប្រទេសថៃគេមិនអនុញ្ញាត្តិឲ្យប្រកួតឡើយ ព្រោះអាយុលើសក្របខណ្ឌនៃការប្រកួត ទើបអ្នកប្រដាល់ចាស់វស្សារូបនេះ ត្រូវស្វែងរកការប្រកួតនៅប្រទេសកម្ពុជាយើង ដើម្បីដោះស្រាយជីវភាព ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត