គ្រួសារសពអតីតអ្នកប្រដាល់ផាន់ ផាណាត ទទួលបានទទួលការឧបត្ថម្ភថែមទៀតពីសហព័ន្ធប្រដាល់

នូ មករា December 30, 2016


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ សហព័ន្ធប្រដាល់បានឧបត្ថម្ភប្រាក់បន្ថែមទៀតដល់គ្រួសារសពអតីតអ្នកប្រដាល់ផាន់ ផាណាត ដែលបានធ្វើអត្តឃាត (ចងក) កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅនៅឯស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ ដោយសារតែមានបញ្ហាវិវាទក្នុងគ្រួសារនោះ។  បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់កម្ពុជាបានធ្វើដំណើរទៅចូលរួមបុណ្យសពដោយផ្ទាល់ព្រមទាំងនាំយកថវិការបស់សហព័ន្ធចំនួន ២លានរៀលទៅចូលរួមក្នុងពិធីបុណ្យផងដែរ ។

បន្ទាប់ពីនោះមកសហព័ន្ធបានអំពាវនាវដល់សប្បុរសជននានាដែលគាំទ្រវិស័យកីឡាប្រដាល់ និងធ្លាប់គាំទ្រដល់អតីតកីឡាករផាន់ ផាណាត ដើម្បីស្វែងរកមូលនិធិបន្ថែមទៀត ហើយនៅថ្ងៃទី៣០ ខែធ្នូ នេះថ្នាក់ដឹកនាំសហព័ន្ធដែលមានឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ជាប្រធាននោះបានផ្ដល់ថវិកាបន្ថែមចំនួនចំនួន ២.៥០០.០០០រៀល និង ១០០ដុល្លារដល់គ្រួសាសរសពដែលថវិកានេះមួយផ្នែកជារបស់សប្បុរសជន និងមួយផ្នែកជារបស់សហព័ន្ធ ។ ក្រៅពីនេះលោកម៉ា ស៊ីថេត តំណាងក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនគ្រប់គ្រងស្ថាននីយ៍ទូរទស្សន៍ចំនួន ៣គឺ CTN-MY TV និង CNC ក៏បាននាំយកថវិកាចំនួន ៣០០ដុល្លារជួយដល់គ្រួសារសពអតីតអ្នកប្រដាល់រូបនេះដែរ ។ គួររំលឹកថា ផាន់ ផាណាតធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបសម័យលោកអេ ភូថង ដោយកាលនោះនៅស្រុកខ្មែរគេប្រកួតចាញ់តែអេ ភូថងម្នាក់គត់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត