ក្រុមម៉ាឡេសុី UiTM បន្ដជួបណាហ្គាថ្ងៃនេះ ក្រោយចាញ់ការពារជាតិ ៣-១ ម្សិលមិញ

នូ មករា December 30, 2016


ភ្នំពេញ៖ សមាជិកលីគលំដាប់ទី២ របស់ម៉ាឡេស៊ី ក្រុម University Technology MARA(UiTM) នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមណាហ្គាវើលរបស់កម្ពុជា នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានវេស្ទើន បន្ទាប់ពីរងបរាជ័យជាលើកទី២ លើទឹកដីកម្ពុជា ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ កាលពីម្សិលមិញ ដោយលទ្ធផល ៣-១ រួចមក ។

នេះជាការប្រកួតកម្ដៅសាច់ដុំទី៥ របស់ក្រុម UiTM អំឡុងពេលបំពេញបេសកកម្មរយៈពេលជិតមួយសប្ដាហ៍នៅកម្ពុជា ។ មុនជួបណាហ្គាវើលល្ងាចនេះ ក្រុមម៉ាឡេស៊ីខាងលើ បានប្រកួតចាញ់ក្រសួងការពារជាតិ ៣-១ កាលពីម្សិលមិញ ដោយគ្រាប់បាល់ជ័យជម្នះរបស់ការពារជាតិ គឺធ្វើសម្រេចដោយកីឡាករកូរ៉េខាងជើង Jang Song Hyok, Choe Myong Ho និងប្រធានក្រុម ខែក ខេមរិន្ទ ។

ដោយឡែកលទ្ធផល ៣ប្រកួតដំបូង ក្រុម UiTM ហាក់ធ្វើបានល្អប្រសើរណាស់ ដោយបានយកឈ្នះក្រុម Cambodian Tiger ២-០ និងបន្ដយកឈ្នះក្រុមភ្នំពេញក្រោន ២-១ មុននឹងបរាជ័យក្រោមថ្វីជើងក្រុមវេស្ទើនភ្នំពេញ ២-១ ។ ប៉ុន្ដែបើតាមគម្រោង នេះគឺជាការប្រកួតមិត្តភាពចុងក្រោយរបស់ក្រុម UiTM នៅកម្ពុជា បន្ទាប់មកនឹងត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីត្រៀមប្រកួតលីគលំដាប់ទី២ ម៉ាឡេស៊ីនាដើមឆ្នាំក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត