ព្រឹទ្ធាចារ្យល្បុក្កតោ ហុក ឈាងគីម នឹងបើកវគ្គបណ្ដុះបណ្ដាលការថែមទាំសុខភាពនៅចុងសប្ដាហ៍នេះ

នូ មករា December 29, 2016


ភ្នំពេញ៖ វគ្គ​សិក្សា​រយៈពេល ៣ ថ្ងៃស្ដីពីផលប្រយោជន៍​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ដល់​មនុស្ស​ទូទៅ  ដោយ​មិនគិត​ប្រាក់នៅ​ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះហើយ ។ អត្ថប្រយោជន៍ ដែល​ទទួលបាន​ពីវគ្គ​នេះ គឺ​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត ខណៈ​លោក ហុក ឈាង​គីម ព្រឹទ្ធាចារ្យកីឡាគ្រប់ប្រភេទ និងជាគ្រូតាល្បុក្កតោនោះមានបំណង​ចង់​ផ្តល់ជូន​ជនរួមជាតិ​ឲ្យបាន​យល់ដឹងក៏ដូចជាចេះ​ថែទាំ​សុខ​ភាពជា​ធម្មទានដើម្បី​បុណ្យ​កុសល​តែប៉ុណ្ណោះព្រោះ​ពេល​យើងមាន​សុខភាពល្អ​គឺប្រសើរ​ជាងមាន​មាសប្រាក់​ទៅទៀត ។

លោកបានឱ្យដឹងថា ក្បួន​ព្យាបាល​នេះមាន​កាយវិការ​តម្រង់​ឆ្អឹងខ្នង សម្រួល​សរសៃ​គាប សមាធិ​សម្រួល​ផ្លូវចិត្ត ​និងសរសៃ​ប្រសាទ។ លោកបានអះអាងថា មាន​ភស្តុតាង និង​ខ្លឹមសារ​ដកស្រង់​យកចេញ​ពីចម្លាក់​ប្រាសាទ​ចំនួន ៤ មាន​នាគព័ន្ធ ព្រះខ័ន បាយ័ន​និង​អង្គរវត្ត ដែលមាន​ជាអាថ៌​ដូចជា​ចម្លាក់​សមុទ្រ​កូរទឹក​ដោះមានរូប​ទាញ​គ្នា​រវាង​យក្សម្ខាង និង​ទេវតា​ម្ខាង ។ ការព្យាបាលទោះ​ផ្អែកលើ​ក្បួន​បុរាណ និង​វេជ្ជសាស្ត្រ​ជឿនលឿន​បច្ចុប្បន្ន ប៉ុន្តែតាម​ការស្រាវជ្រាវ​របស់លោក​ផ្ទាល់​ឃើញថា មេរៀន​សម្រាប់បី​ថ្ងៃនោះ មានសុខភាព​រាងកាយ​គឺ​ចលនា សុខភាព​ផ្លូវចិត្ត​គឺចេះ​ធ្វើសមាធិ និង​សុខភាព​តាមរយៈ​ចម្រើន​កម្លាំង​ធាតុ។ លោក​បានបង្ហាញ​ពីការ​ស្រាវជ្រាវ​មួយដែល​លោក​បានដាក់​ឈ្មោះថា «នាគព័ន្ធ» ដែល​ផ្តោតទៅលើ​ចលនា​ធាតុ ៤ មានដី ទឹក ភ្លើង ខ្ស​ល់ គឺសមស្រប​ទាំងក្បួន​បុរាណ និង​ក្បួន​វិទ្យាសាស្ត្រ។

លោក ហុក ឈាងគីម ដែលមាន​អាយុ ៧១ ឆ្នាំ និងមាន​បទពិសោធ​ន៍ក្នុង​សកម្មភាព​កីឡាជាប់​ជាប្រចាំរយៈពេល​ជាង ៤០ ឆ្នាំ ប៉ុន្តែនៅមាន​សុខភាព​មាំមួន​នោ បន្ថែមថា៖ «វគ្គសិក្សា​នេះផ្តល់ជូន​ដល់​អត្តពលិក​គ្រប់វ័យ និង​មនុស្ស​ទូទៅ​រយៈពេល​បីថ្ងៃដោយ​មិនគិត​ប្រាក់ដើម្បី​ស្វែងយល់​អំពី​សុខភាពដែល​ខ្ញុំបាន​សិក្សា​សាវជ្រាវ​តាមរយៈ​ក្បួន​បុរាណ និងតាម​វេជ្ជសាស្ត្រ​ជឿនលឿនដើម្បី​ស្រង់យក​ការប្រតិបត្តិ​ឲ្យមាន​សុខភាពល្អ​ផ្លូវកាយ និង​ផ្លូវចិត្តហើយ​វគ្គនេះ​មាន​សិក្សា​ទ្រឹស្តី​ពេលព្រឹក និង​អនុវត្ត​ជាក់ស្តែង​ពេលល្ងាច»៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត