ក្រុម UiTM របស់ម៉ាឡេសុីស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុមវេស្ទើន មុនជួបទ័ពល្ងាចនេះ

នូ មករា December 29, 2016


ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតមិត្តភាព ៣លើកលើទឹកដីកម្ពុជា ក្រុម University Technology Mara (UiTM) សមាជិកលីគលំដាប់ទី២ ម៉ាឡេស៊ី បានស្គាល់បរាជ័យហើយ ពោលគឺប្រកួតចាញ់ក្រុមវេស្ទើនភ្នំពេញ ដោយលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពនៅកីឡដ្ឋានវេស្ទើនកាលពីល្ងាចមិញ មុននឹងបន្ដជួបក្រុមក្រសួងការពារជាតិ នាវេលាម៉ោង ៤ល្ងាចនេះ នៅពហុកីឡដ្ឋានស្ដាតចាស់ ។

គួរបញ្ជាក់ថា មុនប្រកួតចាញ់វេស្ទើនល្ងាចមិញ ក្រុម UiTM បានយកឈ្នះក្រុមខ្លាំងៗ នៃលីគកំពូលកម្ពុជា ២ក្រុមរួចហើយ ក្នុងនោះឈ្នះក្រុម Cambodian Tiger ២-០ និងបន្ដយកឈ្នះក្រុមភ្នំពេញក្រោន ២-១ ។ ប៉ុន្ដែសំណាងមិនល្អប្រកួតមិត្តភាពទី៣ បានបរាជ័យក្រោមថ្វីជើងក្រុមចំណាត់ថ្នាក់លេខ៨ នៃលីគកម្ពុជា គឺក្រុមវេស្ទើន ដោយលទ្ធផល ២-០ វិញ ។ គ្រាប់បាល់ជ័យជម្នះរបស់វេស្ទើន គឺធ្វើសម្រេចដោយកីឡាក រ៉ុន រ៉ានី និងកីឡាករ Mathew Osa ។

ប៉ុន្ដែក្រុម UiTM នៅមិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួន នៅលើទឹកដីកម្ពុជានោះទេ ពោលគឺក្រុមសមាជិកលីគលំដាប់ទី២ ម៉ាឡេស៊ីនេះ នៅសល់ ២ប្រកួតទៀត រួមមានត្រូវជួបក្រុមក្រសួងការពារជាតិ នាវេលាម៉ោង ៤ល្ងាចនេះ នៅពហុកីឡដ្ឋានស្ដាតចាស់ ដែលអ្នកគាំទ្រអាចចូលទស្សនាបានដោយសេរី ។ បន្ទាប់មកទើបជួបក្រុមណាហ្គាវើល តែមិនទាន់ដឹងពីកាលបរិច្ឆេទនោះទេ មុននឹងក្រុម UiTM ត្រឡប់ទៅម៉ាឡេស៊ីវិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត