ក្លឹប Swansea City សម្រេចបណ្តេញលោក Bob Bradley ចេញក្រោយកាន់ដំណែង ៨៥ ថ្ងៃ

លី រិទ្ធី December 28, 2016


ក្លឹប Swansea City បានសម្រេចបណ្តេញលោក Bob Bradley អ្នកចាត់ការទូទៅសញ្ជាតិ អាម៉េរិគ បន្ទាប់ពីលោកកាន់ដំណែងបានតែ ៨៥ ថ្ងៃប៉ុណ្ណោះនៅក្លឹប Premier League នេះ។

ការទទួលបរាជ័យនៅទឹកដីរបស់ខ្លួន ៤-១ ដោយក្លឹប West Ham គឺជាការប្រកួតទី ១១ ដែលលោក Bradley បាបដឹកនាំតាំងពីកាន់ដំណែងនៅថ្ងៃទី ៣ តុលា ដោយក្លឹបមានតែ ១២ ពិន្ទុប៉ុណ្ណោះដោយឈពីលើក្លឹបបាតតារាង Hull ដោយគ្រាប់បាល់ច្រើនជាង។

លោក Bradley គឺជាអ្នកចាត់ការទូទៅសញ្ជាតិ អាម៉េរិគ ដំបូងគេដែលបានគ្រប់គ្រងក្លឹបនៅ Premier League។

ប្រធានក្លឹបលោក Huw Jenkins បាននិយាយថា: “យើងមានអារម្មណ៍ថាយើងត្រូវធ្វើការផ្លាស់ប្តូរខណៈការប្រកួត Premier League នៅសល់ពាក់កណ្តាល។” លោកបានបន្តថា៖ “ខណៈដែលក្លឹបកំពុងស្ថិតនៅក្នុងភាពពិបាក យើងត្រូវតែព្យាយាមស្វែងរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ខ្ញុំគ្មានអ្វីផ្សេងក្រៅពីសសើរលោក Bob។ លោកគឺជាមនុស្សល្អ ដែលលះបង់គ្រប់យ៉ាង ហើយការងាររបស់លោកគឺពិតជាអស្ចារ្យ​  ហើយយើងសង្ឃឹមថាលោកនឹងជួបសំណាងល្អនៅថ្ងៃអនាគត។”

គួរបញ្ជាក់ផងដែរថា លោក Bradley គ្រប់គ្រងក្រុមអាម៉េរិគ អេហ្សីប និង ក្រុម Stabaek នៅប្រទេស ន័រវេស មុននឹងចាកចេញពីលីកលំដាប់ទី ២ នៅប្រទេស បារាំង Le Havre៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត